ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។
ពិធីប្រារព្ធនៅសាលប្រជុំ វុី សំណាងនារសៀល ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងលោក លោកស្រី នាយក នាយករង ទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងមន្រ្តីនៃរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត៕