ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជេីញប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាលមរណភាពចំនួន ១០នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាលមរណភាពចំនួន ១០នាក់ ក្នុងនោះមន្ត្រីនគរបាលមរណភាពចំនួន ០២នាក់ និងនិវត្តន៍ជនមរណភាពចំនួន ០៨នាក់ ដែលជាមន្ត្រីតាមបណ្តាការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៦លានរៀល សរុបថវិកាចំនួន ៦០លានរៀល ៕