ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង និងអ្នកចូលរួមសរុប ចំនួន ៦២រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ៕