ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈពង្រឹងមូលដ្ឋានស្រុកទ្រាំង ស្ដីពីការត្រៀមលក្ខណៈចុះធ្វើវេទិកាសាធារណៈនៅតាមបណ្តាឃុំទាំង១៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈពង្រឹងមូលដ្ឋានស្រុកទ្រាំង ស្ដីពីការត្រៀមលក្ខណៈចុះធ្វើវេទិកាសាធារណៈនៅតាមបណ្តាឃុំទាំង១៤។
ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អចិន្រ្តៃយ៍បក្សស្រុក សមាជិកគណៈកម្មាធិការស្រុក ក្រុមប្រឹក្សាស្រុកទ្រាំង ក្រុមប្រឹក្សាឃុំទាំង១៤ឃុំ ក្នុងស្រុកទ្រាំង លោក លោកស្រីនាយកវិទ្យាល័យ និងអនុវិទ្យាល័យទូទាំងស្រុកទ្រាំង លោក លោកស្រី នាយកបឋមសិក្សាទូទាំងស្រុកទ្រាំង លោក លោកស្រីប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ឃុំ នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង ៕