សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន ២៤,២៩៤នាក់ បន្ថែមទៀតហើយ នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀន ចំនួន ៧០សាលា តាមរយៈការចូលរួមពីលោកគ្រូ អ្នកគ្រូ ចំនួន ៧២៧នាក់ សិស្សានុសិស្ស ចំនួន ២២,៤៥៤នាក់ មន្ត្រីរាជការ ចំនួន ៨៧នាក់ ប្រជាពលរដ្ឋ អាជីវករ ចំនួន ១,០២៦នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ១១ គឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តរតនគិរី។
យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” អនុវត្តបាននៅ៖
+ខេត្តកណ្តាល
-ក្រុងសំពៅពូន
-ស្រុកមុខកំពូល
-ស្រុកខ្សាច់កណ្តាល
-ស្រុកស្អាង
-ស្រុកកោះធំ
-ស្រុកលើកដែក
+ខេត្តស្វាយរៀង
-ឃុំបុស្សមន ស្រុករំដួល
-សង្កាត់បាវិត ក្រុងបាវិត
+ខេត្តតាកែវ
-ឃុំសិង្ហ ស្រុកសំរោង
-ឃុំលំចង់ ស្រុកសំរោង
+ខេត្តរតនគិរី
-សង្កាត់កាចាញ
-សង្កាត់បឹងកន្សែង ក្រុងបានលុង
+ខេត្តព្រះសីហនុ
-ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង
+ខេត្ដសៀមរាប
-រដ្ឋបាលសង្កាត់សៀមរាប
-រដ្ឋបាលសង្កាត់សំបួរ
-រដ្ឋបាលសង្កាត់ក្រឡាញ់ ស្រុកក្រឡាញ់
-រដ្ឋបាលឃុំក្លាំងហាយ
-ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
-ភូមិស្រែសមុទ្រ ឃុំស្រែណូយ ស្រុករ៉ារិន
-ភូមិរលំរុនថ្មី ឃុំស្រែណូយ ស្រុករ៉ារិន
+ខេត្ដបន្ទាយមានជ័យ
-ភូមផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
+ខេត្ដបាត់ដំបង
-ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ
-ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ
+ខេត្ដព្រះវិហារ
-ស្រុកជាំក្សាន្ដ
+ខេត្តត្បូងឃ្មុំ
-ស្រុកពញ្ញាក្រែក (ឃុំកណ្ដាលជ្រុំ, កក់, ដូនតី, ក្រែក, ពពេល និងឃុំត្រពាំងផ្លុង)
-ស្រុកក្រូចឆ្មារ (ឃុំព្រែកអាជី និងឃុំស្វាយឃ្លាំង)
+ខេត្តកំពង់ឆ្នាំង
-ស្រុកសាមគ្គីមានជ័យ (ឃុំឈានឡើង និងឃុំក្រាំងល្វា)
-ស្រុកស្ទឹងត្រង់ (ឃុំទួលព្រះឃ្លាំង)
-ស្រុកកំពង់សៀម (ឃុំទ្រាន)
-ស្រុកជើងព្រៃ (ឃុំផ្ដៅជុំ និងឃុំសូទិព្វ)
+ខេត្តកំពង់ចាម
-ស្រុកបារាយណ៍ (ឃុំបារាយណ៍ និងឃុំស្វាយខ្សាច់ភ្នំ) ៕