ប្រមុខរាជរដ្ឋាភិបាល៖ ទោះបីជាស្ថានភាពពិភពលោកមិនប្រក្រតីតែកម្ពុជានៅតែរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើទោះបីជាស្ថានភាពរបស់ពិភពលោកមិនប្រក្រតីតែកម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដោយទទួលបាននូវ លំហូរវិនិយោគពីបរទេសជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញវិនិយោគិនបារាំងទាំងអស់ មកទស្សនកិច្ច និងសិក្សាស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា ខណៈសម្ដេចសង្ឃឹមថា តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅថ្ងៃនេះ។
ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំស្វាគមន៍វិនិយោគិនទាំងអស់ រួមទាំងការសម្របសម្រួលនីតិវិធីនានាដល់វិនិយោគិនទាំង អស់ ដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ៕