នគរបាលខេត្តក្រចេះ បញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការពាក់ពន្ធករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់កាំភ្លើងកែច្នៃ
ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួនពីរនាក់ ទៅកាន់តុលាការពាក់ព័ន្ធករណីជួញដូរគ្រឿង ញៀននិងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់។
ជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបញ្ចប់ការធ្វើតេស្តសារធាតុញៀនរួចរាល់ ។
សូមរំលឹកថា ក្រុមជនសង្ស័យត្រូវបានកម្លាំងអធិការដ្ឋាននគ បាលស្រុកសំបូរ បង្ក្រាបនិងឃាត់ខ្លួនបាននៅចំណុចភូមិស្រែខឿន ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៤ក្នុងនោះសមត្ថកិច្ចក៍បានដករហូតគ្រឿងញៀនចំនួន៣កញ្ជាប់ សម្ភារៈសម្រាប់ជក់មួយចំនួននិង កាំភ្លើងកែឆ្នៃ៣ដើម៕