**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ច​សំខាន់ៗ​ បីចំណុច ដល់​កងកម្លាំង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​ន់ប្រតិបត្តិការសឹករង​កំពង់ធំ យោធភូមិភាគ​ទី​៤​ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានផ្សព្វផ្សាយសភាពកាណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងប្រទេស និងព្រឹត្តិការណ៍អន្តរជាតិមួយចំនួនន​ ព្រមទាំងបានប្រគល់ភារកិច្ចសំខាន់ៗ​ចំនួន​ ៣​ ចំណុចជូនដល់កងកម្លាំង ដែលពិធីនេះប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វស័យ​។ ការ​ដោះស្រាយ​ការលំបាក​នានា​របស់​ប្រជាជន​ ពិសេស​ការ​គ្រប់គ្រង​ក្នុង​វស័យសន្តិសុខ​និង​សណ្ដាប់​ធ្នាប់​សង្គម​ ដែល​ជា​បន្តបន្ទាប់​បាន​លប់​បំបាត់ការជួញដូរ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ការ​លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ និងបន្ត​សកម្មភាព​លប់​បំបាត់​ឲ្យ​បាន​ក្រុម​ក្មេង​ទំនើង​ ដែល​បង្ករ​បញ្ហា​ក្នុង​សង្គម​ ដើម្បី​ភាព​សុខដុមរមនា​របស់​យើង​ទាំង​អស់​គ្នា​ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចំនួន៣ចំណុច ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ៖
ទី១ មេបញ្ជាការគ្រ់បណ្តកងឯកភាព​ និង​គ្រប់​ស្ថាប័ន​ចំណុះ​ ត្រូវ​ផ្សព្វផ្សាយ​អំពីសារាចរលេខ១០ ស.រ ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២៤​ ដើម្បី​ឲ្យ​យោធិន​គ្រប់​រូប​ និង​ក្រុម​គ្រួសារ​បាន​ជ្រួតជ្រាប​ និង​ចូល​រួម​អបអរសាទរ​ ដោយ​ត្រូវ​វាយ​ជួង​ ទូងស្គរ​ បង្ករ​សម្លេង​ ឲ្យ​បានអធឹក​អធម​ ​។ ទី២ យោធិនគ្រប់រូប និងក្រុមគ្រួសារ ត្រូវ​ភ្ជាប់ប្រព័ន្ធបណ្តាញសង្គម ដែលមានឈ្មោះថា Coolapp ឲ្យ​បាន​គ្រប់​ៗគ្នា​ ដែលជាស្នាដៃកូនខ្មែរ ជាអ្នកបង្កើត ដើម្បីបម្រើឲ្យការទំនាក់ទំនងការងារទូទៅក្នុងសង្គម​បាន​ល្អប្រសើរ​បន្ថែម​ទៀត​ និងទី៣ ត្រូវ​បន្តធ្វើសកម្មភាព​សហប្រតិបត្តិការ​ក្នុង​ការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យដូចភ្លៀងរលឹម មិនឲ្យជនល្មើសលួចកាប់ទន្រ្ទានព្រៃឈើជាថ្មី​ និងសហការ​គ្រប់​គ្រង​ដីដែលជនល្មើសបានកាប់ទន្ទ្រានកន្លងទៅ ដែលជាដីរបស់រដ្ឋ ឲ្យ​បាន​ជាដាច់ខាត​។​

នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ កងកម្លាំង នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមប្រកាសគាំទ្រជាថ្មីម្តងទៀត នូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ដែលនិងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ ដើម្បីសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង