**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី “ការបង្ហាញអំពីគោលនយោបាយនៃភាពទាក់ទាញផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម” នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា

ភ្នំពេញ៖ នៅសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី “ការបង្ហាញអំពីគោលនយោបាយនៃភាពទាក់ទាញផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម” នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា ។

កិច្ចពិភាក្សានេះមានវត្តមានចូលរួមដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប និងសម្របសម្រួលដោយ លោក Blaise KILAIN សហប្រធានសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រមទាំងមានវត្តមានចូលរួមដោយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាជិ​កសហ​គមន៍ធុរ​កិច្ចបារាំង​នៅ​កម្ពុជា ក៏ដូច​ជា​តំណាងក្រុម​ហ៊ុនបា​រាំង​នៅ​ក្នុ​ង​តំបន់ ដែល​មានបំណង​ស្វែង​យល់​ឱ្យកាន់​តែច្បាស់​ពីទី​ផ្សារកម្ពុ​ជា។

គួរបញ្ជាក់ផងដែរថា វេទិកាធុរកិច្ចបារាំង-កម្ពុជា នេះ ​មាន​ការ​ចូលរួ​ម​ពីតំណាង​មកពីក្រុម​ហ៊ុន​សំខាន់ៗ​ជាច្រើន​ ដូច​ជាក្រុម​ហ៊ុន​សំណ​ង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ឌីជី​ថ​ល សុខាភិ​បាល ថាម​ពល នគ​រូបនីយ​កម្ម ទេស​ចរណ៍ ឡូជីស្ទី​ក ដឹក​ជញ្ជូន កសិ​កម្ម និ​ង​កសិចំណី​អាហា​រ ជាដើម​។ វេទិកាធុ​រកិច្ច​នេះនឹ​ងជួយ​ពង្រឹ​ងទំ​នាក់ទំ​នង​សេដ្ឋកិ​ច្ច​បារាំ​ង​-កម្ពុជា និង​ជា​ឱកាស​ពិ​សេសមួ​យ​សម្រា​​ប់ក្រុម​ហ៊ុន អ្ន​ក​ប្រក​ប​វិជ្ជាជី​វៈ និង​អ្នក​មាន​ចំណាប់​អារម្ម​​ណ៍​អំពី​ការអភិ​វឌ្ឍសេដ្ឋ​កិច្ច ក្នុង​ការស្វែង​យល់​ពីវិស័យសក្តានុពល​ជាច្រើ​ន​របស់កម្ពុជា​ ជាពិសេសសម្រាប់​ពង្រឹង​ទំនាក់​ទំនងដៃគូ​យុទ្ធសា​ស្រ្តរវាងបារាំង និងក​ម្ពុជាផ​ង​ដែរ​​។

អត្ថបទដែលជាប់ទាក់ទង