នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាលាលែង ពីតំណែងក្រោយបរាជ័យ ក្នុងការបោះឆ្នោតសភា
ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ ដើម្បីដាក់សំណើសុំលាលែងពីតំណែងរបស់លោក ទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះ បន្ទាប់ពីការបរាជ័យនៃក្រុមចម្រុះរបស់លោក ម៉ាក្រុង នៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ។
លោក Attal បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ល្ងាចនេះ ក្រុមនយោបាយ ដែលខ្ញុំតំណាងឱ្យក្នុងយុទ្ធនាការនេះ ទទួលបាន ៣ដងច្រើនជាងអាសនៈ ដែលបានព្យាករណ៍កាលពីសប្តាហ៍មុន ប៉ុន្តែមិនមានភាគច្រើននោះទេ” ។
លោកបានបន្ដថា “ដោយស្មោះត្រង់ នឹងប្រពៃណីសាធារណរដ្ឋ និងស្របតាមគោលការណ៍របស់ខ្ញុំ ខ្ញុំនឹងដាក់លិខិតលាលែងពីតំណែង នៅព្រឹកស្អែកទៅប្រធានាធិបតី នៃសាធារណរដ្ឋ”។
លោកបានបន្ថែមថា “ខ្ញុំនឹងមិនទទួលយកថា បងប្អូនជនរួមជាតិយើងរាប់លាននាក់ជ្រើសរើសបោះឆ្នោតជាចម្បងនោះទេ ចំពោះជនជាតិបារាំង ខ្ញុំនិយាយថា ខ្ញុំគោរពអ្នកម្នាក់ៗ ជីវិតអ្នកខ្លះលំបាកជាងអ្នកដទៃ ហើយវាគឺជាជីវិតទាំងនេះ ដែលយើងត្រូវធ្វើឱ្យកាន់តែប្រសើរឡើង”៕