ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ឯកឧត្តម នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ អតីតអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវបានផ្ទេរ និងតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផៃ្ទ៕