**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារវិភាគមុខងារ និងការធ្វើបច្ចុប្បន្នទិន្នន័យមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិល ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

កិច្ចប្រជុំ ព្រឹកនេះបានបែងចែកជា៣ របៀបវារៈសម្រាប់ជាមូលដ្ឋានរាយការណ៍រួមមាន៖ (១).ការធ្វើវឌ្ឍនភាព លើរបាយការណ៍វិភាគមុខងារ, (២).វឌ្ឍនភាពលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង ស្ថាប័ន និង(៣).វឌ្ឍនភាពលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិលថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាល។

មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារផង ដកស្រង់បទពិសោធ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំង និងដាក់ចេញទិសដៅរួមគ្នាដើម្បីប្រសិទ្ធភាព និងគុណភាពការងារ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។

បន្ទាប់ពីទទួលជ្រាបរបាយការណ៍វឌ្ឍនភាពលើការងារនីមួយៗ អង្គប្រជុំបានពិភាក្សាផ្តល់ធាតុចូល ក្នុងគោលដៅចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលបានជួបប្រទះ ហើយដាក់ទិសដៅបន្ត ទៅលើការងារចំពោះមុខ។ ក្នុងនោះស្មារតីអង្គប្រជុំបានលើកឡើងអំពី ការបន្តអនុវត្តការងារដែលនៅសេសសល់ដូចជា ការបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដែលចាំបាច់, ការបន្តធ្វើបច្ចុប្បន្នភាពបញ្ចូលទិន្នន័យមន្ត្រីរាជការស៊ីវិលក្នុងប្រព័ន្ធ (HRMIS), ការរៀបចំយន្តការគាំទ្រ និងលើកទឹកចិត្តមន្ត្រីអនុវត្តការងារ, ការបន្តពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសដែលចុះអនុវត្តការងារ និងការពិនិត្យ វាយតម្លៃ ហើយវេចខ្ចប់របាយការណ៍ រាយការណ៍បន្តជូនថ្នាក់ដឹកនាំ និងសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំការងារជាបន្តបន្ទាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា “យើង (មន្ត្រីក្រសួងមុខងារសាធារណៈ) ត្រូវបន្តភាពជាគំរូជាប្រចាំ ព្រោះនេះជាឧត្តមភាពនៃមន្ត្រីរាជការដែលយើងមានស្រាប់ហើយ ខណៈការងារកែទម្រង់រដ្ឋបាលសាធារណៈ បានបាញ់ឆ្ពោះមកកាន់ក្រសួងមុខងារសាធារណៈ ដែលអង្គភាពដឹកនាំអនុវត្តផង។ “មន្ត្រីយើងពិតជាបានឆ្លងកាត់ការលំបាក មានការខិតខំប្រឹងប្រែង និងមានភាពអំណត់ ព្រោះការងារទាំងអស់ដែលយើងលើកយកមកពិភាក្សាទាំងអស់នេះ ជាកិច្ចការលំបាក ត្រូវការពេលវេលា ទាមទារការសហការទាំងក្នុង និងក្រៅ ហើយត្រូវការអនុវត្តជាជំហ៊ានៗ។” ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ទាំងអស់នេះហើយ ជាការអនុវត្តតាមគោលការណ៍ «រៀបចំផ្ទះរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយ»។

សូមជម្រាបថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក នៃគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងក្រុមការងារបច្ចេកទេសទាំងអស់ មានចំនួនសរុប ៦៧រូប ៕

អត្ថបទដែលជាប់ទាក់ទង