រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្មគ្រ័ចិត្តធ្វើតេស្តរកសារធាតុញៀនបង្ហាញពីគំរូភាពដល់មន្រ្តីរាជការក្រោមឱវាទ ឱ្យចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន
ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្មគ្រ័ចិត្តធ្វើតេស្តរកសារធាតុញៀនបង្ហាញពីគំរូភាពដល់មន្រ្តីរាជការក្រោមឱវាទ ឱ្យចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រនេះ សម្រេចបានលទ្ធផលជាអវិជ្ជមានចំនួន ៨៧៦រូបដោយពុំមានមន្រ្តីរាជការរូបណាម្នាក់មានសារធាតុញៀននោះទេ ហើយក្នុងចំណោមមន្ត្រីរាជការសរុបចំនួន ៩៣៥រូប នៅមានមន្រ្តីរាជការចំនួន ៥៩រូបទៀត មិនទាន់បានធ្វើតេស្តព្រោះជាប់បេសកកម្មនៅក្រៅប្រទេស។
សូមជម្រាបថា ការធ្វើតេស្តរកសារធាតុញៀននេះ គឺធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជំនួយការ មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រុមការងារតំណាងអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន ៣រូប ៕