ឧត្ដមសេនីយ៍ត្រី នូវ សំអុល ចាត់តំណាង នាំយកថវិកាបេឡាមរណសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ជាប្រធានគណៈកម្មាការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ឱ្យលោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង ដឹកនាំក្រុមការងារ ស.អ.ក ក្រុងព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានទៅចូលរួមរំលែទុក្ខដ៏ក្រៀមក្រំនិងនាំយកថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងលិខិតរំលែកមរណៈទុក្ខទៅជូនគ្រួសារសព អតីតយុទ្ធជនឈ្មោះ ខៀវ លឹម ភេទ ប្រុស យោធិនចូលនិវត្តន៍ អាយុ ៧៩ឆ្នាំ មរណភាពនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ ទីលំនៅស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ហេង សុវណ្ណ បានពាំនាំនូវបណ្ដាំរំលែកទុក្ខដ៏ក្រៀមក្រំពីឯកឧត្ដម នូវ សំអុល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុជូនគ្រួសារសពព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគជាអំណោយដ៏ថ្លៃថ្លារបស់សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពផងដែរ៕