ឯកឧត្តម ចាត់តាំងតំណាងនាំយក ថវិកាបេឡាមរណសង្រ្គោះ ៨លានរៀល ប្រគល់ជូនដល់គ្រួសារសពសមជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឈៀ វណ្ណឌី មេបញ្ជាការរងតំណាង ឯកឧត្ដមឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងមានការចូលរួមពីអភិបាលស្រុក ក្រុង រួមជាមួយនិងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ចំនួន២ គ្រួសារ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល និងក្រុងអារិយក្សត្រ ខេត្តកណ្ដាល។
ក្នុងនាម ឯកឧត្ដម ប្រធាន ស អ ក ខេត្តកណ្តាល លោកវរសេនីយ៍ឯក ឈៀ វណ្ណឌី បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមនអតីតយុទ្ធជនកម្ពុជា ដែលជាសេនាធិការ ឱ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងនូវការចូលរួមសោកស្ដាយ ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ជីវិត អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយឧទ្ទឹសសូមបួងសួងដល់វិញ្ញាណក្ខន្ធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
លោក វរសេនីយ៍ឯក ឈៀ វណ្ណឌី បានបញ្ជាក់ផងដែរថា ថវិកាបេឡាមរណៈសង្គ្រោះ គឺជាការផ្តួចផ្ដើមឡើង របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារសព។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធាន ស.អ.ក ខេត្តកណ្ដាល បានជួយឧបត្ថម្ភដល់គ្រួសារសពចំនួន២ គ្រួសារ នូវអង្ករ ក្នុងមួយគ្រួសារ៥០ គីឡូ រួមជាមួយនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ថវិកាបេឡាមរណសង្គ្រោះចំនួន ៨ លានរៀល ដែលត្រូវប្រគល់ជូនដល់គ្រួសារសពសមាជិក ស.អ.ក ចំនួន ០២គ្រួសារ រួមមាន៖
១- ឈ្មោះ ញ៉ក ប៊ុនហេង ភេទប្រុស (មុខសញ្ញាពិការ) នៅភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩.០៥.២០២៤។
២- ឈ្មោះ ហែម ប៊ុនថៃ ភេទប្រុស (មុខសញ្ញាពិការ) នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣.០៦.២០២៤។ ក្នុងឱកាសនោះដែល ឯកឧត្ដម ប្រធាន ស.អ.ក ខេត្ត បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ១០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
ក្រុមគ្រួសារសពអតីតយុទ្ធជន ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល និងក្រុងអារិយក្សត្រ ខេត្តកណ្ដាល សូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកណ្តាល ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ សមាជិក ស អ ក គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង និងសូមគោរពជូនពរ សម្តេច ឯកឧត្តម និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕