**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

សម្តេច ឃួន សុដារី សោកស្តាយជាពន់ពេក ចំពោះមរណភាពកុមារី ៣នាក់ ដែលលង់ទឹកស្លាប់ នៅខេត្តកណ្តាល និងអញ្ជើញចូលរួមបុណ្យសពដោយផ្ទាល់

ភ្នំពេញ៖ គ្រាន់តែទទួលដំណឹងពីមរណភាពរបស់កុមារីទាំងបីនាក់ ដែលបានលង់ទឹកស្រះស្លាប់ នៅចំណុចស្រះទឹក ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមពិធីបុណ្យរុក្ខទិវា នៅខេត្តតាកែវ រួចមក សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចូលរួមដោយផ្ទាល់ ពិធីបុណ្យសពកុមារីទាំងបី និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារសព។

កុមារី គង់ ទេវី ភេទស្រី អាយុ១៣ឆ្នាំ កុមារី ម៉ាលី ម៉ានិកា អាយុ១២ឆ្នាំ និងកុមារី រត្ន័ ម៉ាយ៉ា អាយុ១៣ឆ្នាំ បានលង់ទឹកស្លាប់នៅចំណុចខាងលើ កាលពីថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤។ អាជ្ញាធរមានសមត្ថកិច្ច ក្រោយទទួលដំណឹងពីការបាត់ខ្លួនកុមារីទាំងបី បានចុះអន្តរាគមន៍ស្វែងរកកុមារីទាំងបី នៅក្នុងស្រះទឹកដែលកើតហេតុ កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា។ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ កុមារីទាំងបីទំនងបានចុះងូតទឹកស្រះ​ និងបានលង់ទឹកស្លាប់បាត់បង់អាយុជីវិតតាំងពីពេលរសៀលមកម្ល៉េះ។
សពកុមារីទាំងបី ត្រូវបានឪពុកម្តាយយកមកតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីសាសនា តាមគ្រួសារនីមួយៗ ផ្សេងៗគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចូលរួមសោកស្តាយជាពន់ពេក គ្មានអ្វីប្រៀបបានចំពោះការបាត់បង់អាយុជីវិតកុមារីទាំងបី ដែលជាទីស្រឡាញ់នៃក្រុមគ្រួសារនីមួយៗ។ នាឱកាសនោះ​ សម្តេចបានចូលបច្ច័យនិងសម្ភារៈមួយចំនួនសម្រាប់រៀបចំពិធីបុណ្យជូនដល់ក្រុមគ្រួសារសពនីមួយៗ ផងដែរ។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់មើលថែកូនតូចៗរបស់ខ្លួនជាប់ជាប្រចាំ ដោយមានការប្រុងប្រយ័ត្នជាប់ជានិច្ច មិនគួរបណ្តោយឱ្យពួកគេទៅណាឆ្ងាយ ឬទៅកន្លែងណាដែលមានគ្រោះថ្នាក់នោះឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង