**អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ**រណសិរ្ស កម្ពុជា-ឡាវ បានឯកភាពគ្នាចំនួន៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាតលើកទី៤៥**ក្រសួងសាធារណការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រៃសេវាអត្តសញ្ញាណកម្ម និងសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ**អភិបាលរងខេត្តកណ្តាល បញ្ជាក់ច្បាស់ថា ប្រសិនបើទូកណា មិនគោរពបទបញ្ជាផ្ទៃក្នុង និងត្រូវចាញ់ដោយស្វ័យប្រវត្តិ**ស្រូវពូជប្រមាណជាង២៥៧តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ**កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិកម្រិត ពានរង្វាន់ជើងឯកធំ (Grand Champion) និងពានរង្វាន់ជើងឯក (Champion )តាមវិញ្ញាសាចំនួន២ ក្នុងព្រឹត្តិការណ៍ «ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក» លើកទី២៨ ឆ្នាំ២០២៤**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ដឹកនាំប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រះកុសមៈ ដើម្បីកែលម្អពង្រឹង និងពង្រីកគុណភាពការផ្តល់សេវាជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ មិត្តភាពកម្ពុជា ចិន ព្រះកុសមៈ ដើម្បីពិនិត្យមើលពីការអភិវឌ្ឍរបស់មន្ទីរពេទ្យនាពេលកន្លងមក និងរកមើលចំណុចគន្លឹះ ដើម្បីកែលម្អពង្រឹង និងពង្រីកគុណភាព សមត្ថភាព សក្ក័សិទ្ធភាព នៃសេវាពិនិត្យព្យាបាលនិងថែទាំ ជូនប្រជាពលរដ្ឋទាំងអស់អោយកាន់តែល្អប្រសើរឡើងថែមទៀត ។

ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណនិង កោតសរសើរ ការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិករបស់មន្ទីរពេទ្យ នាពេលកន្លងមក ដែលធ្វើឱ្យមន្ទីរពេទ្យនេះ មានការប្រែប្រួលរីកចម្រើនគួរជាទីមោទនៈ ទទួលបានការគាំទ្រពីសាធារណជន ដែលអញ្ជើញមកទទួលសេវាយ៉ាងច្រើនកុះករ ។

ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា ក៏បានផ្តល់ជាយោបល់ និងគំនិតមួយចំនួនបន្ថែមទៀតដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ (ដែលមានការចូលរួមចាប់តាំងពីលោកនាយក រហូតដល់លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ) ដើម្បីអនុវត្តការងារកែទម្រង់អង្គភាព ពង្រឹង និងពង្រីកការផ្តល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋទូទៅឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព ប្រកបដោយក្រមសីលធម៏វិជ្ជាជីវៈល្អប្រពៃ ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល និងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលឆ្នាំ២០៣៥ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង