**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបំប៉នការងារដឹកនាំជូនដល់លោកលោកស្រីស្នងការរងរាជធានី-ខេត្ត ដើម្បីពង្រឹងសមត្ថភាព

ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបំប៉នការងារដឹកនាំជូនដល់លោកលោកស្រីស្នងការរងមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន០៥ សរុបចំនួន១៣០នាក់ ដើម្បីពង្រឹងសមត្ថភាពជូនដល់នាយនគរបាលឱ្យមានចំណេះជំនាញកាន់តែច្បាស់លាស់ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងការងារដឹកនាំក្នុងអង្គភាពអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។វគ្គបំប៉នបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងកការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា វគ្គបំប៉នេះគឺផ្តើមឡើងដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិគឺក្នុងគោលបំណងបង្កើនចំណេះជំនាញជូនដល់លោកលោកស្រីស្នងការរងឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាការងារលើកិច្ចការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានគុណភាព ប្រសិទ្ធភាព នៅក្នុងតំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា វគ្គបំប៉នគឺមានសារសំខាន់សម្រាប់លោកស្រីស្នងការរងទទួលបានបទពិសោធន៍ជាក់ស្តែងពីគ្រូបង្គោលដែលមានបទពិសោធន៍លើការងារដឹកនាំនិងក៏បាន ផ្តាំផ្ញើដល់លោកលោកស្រីស្នងការរង ដែលជាសិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រស្តាប់រាល់ការបង្ហាត់បង្ហាញមេរៀនពីគ្រូបង្គោល ដើម្បីទទួលបានចំណេះដឹងពិតប្រាកដយកទៅបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានជោគជ័យ។

សូមបញ្ជាក់ថា វគ្គបំប៉នខាងលើមានរយៈពេល០៤ថ្ងៃ លោកលោកស្រីស្នងការរងដែលជាសិក្ខាកាមទទួលបានការសិក្សារៀនសូត្រវគ្គបំប៉ននេះសរុប១៣០នាក់ ក្នុងនោះស្រី០៤នាក់ មកពី៖១,ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១នាក់ ២,ស្នងការការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៣២នាក់ ៣,ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន២៩នាក់៤, ស្នងការដ្ឋាននគរបាលខេត្តតាកែវ២៥នាក់និង៥,ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចំនួន២៣នាក់។គ្រូបង្គោលចំនួន០៤នាក់មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕   

អត្ថបទដែលជាប់ទាក់ទង