**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្ស៉ាវីយ៉េរូ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាស្ត្រាចារ្យប្រឹក្សា និងផ្តល់យោបល់ជាន់ខ្ពស់ នៃមន្ទីរពេទ្យកាល់ម៉ែត នៅវត្តសារាវន្តតេជោ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៥៥នាទីរំលងអធ្រាត ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារឯកឧត្តមសាស្ត្រាចារ្យ ចំពោះការបាត់បង់អ្នកមានគុណ ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា និងជាបុគ្គលដ៏ឆ្នើមមួយរូប ចំពោះក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ចំពោះស្នាដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបានជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ បានចូលរួមកៀងគរឧបត្ថម្ភថវិកា និងសម្ភារៈនានាពីអង្គការ La Chaine de l`espoir ដើម្បីជួយមន្ទីរពេទ្យកាល់ម៉ែតសម្រេចបាននូវការសាងសង់អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ដែលជាអគារប្រវត្តិសាស្ត្រទី១ នៅកម្ពុជា ព្រមទាំងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវះកាត់ប្រព័ន្ធប្រសាទនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពខ្ពស់។

ជាចុងក្រោយ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមចូលរួមរំលែកនូវមរណទុក្ខ និងការសោកស្តាយ ចំពោះក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្រ្តរបស់ ឯកឧត្តមសាស្ត្រាចារ្យ ដោយសេចក្តីសោកសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហ្វ្រង់ស័រ ហ្ស៉ាវីយ៉េរូ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឯកឧត្តមសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៥១ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ នៅឆ្នាំ ១៩៨៦ គាត់បានក្លាយជាវេជ្ជបណ្ឌិតឯកទេសជំនាញវះកាត់ប្រព័ន្ធប្រសាទ ដែលទទួលបានងារជាសាស្ត្រាចារ្យមហាបរិញ្ញា វ័យក្មេងបំផុតនៅប្រទេសបារាំង ដោយមានអាយុត្រឹម ៣៥ឆ្នាំ។

តាមរយៈការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល ដែលជាសកម្មភាពប្រកបដោយមេត្តាធម៌ និងសេចក្តីស្រឡាញ់ចំពោះអ្នកជំងឺគ្រប់ជាតិសាសន៍ ជាសម្រាប់ពិសេសប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមសាស្ត្រាចារ្យ ត្រូវព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម៕

អត្ថបទដែលជាប់ទាក់ទង