គណប្រតិភូធុរកិច្ចអូស្រ្តាលី ពេញចិត្តជាខ្លាំងចំពោះមុខម្ហូបខ្មែរដែលឆ្លុះបញ្ចាំងពីបេតិភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ ដើម្បីទទួលស្វាគមន៍គណប្រតិភូធុរកិច្ចអូស្រ្តាលី សរុបប្រមាណ ៣០ រូប ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះបានផ្តល់នូវឱកាសដ៏មានសារៈសំខាន់មួយជូនធុរជនអូស្ត្រាលី ដើម្បីឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតភាពជាដៃគូ សំដៅទាញយកផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
ជាមួយគ្នានេះ ប្រតិភូធុរជនក៏បានសម្តែងការពេញចិត្តជាខ្លាំងចំពោះមុខម្ហូបខ្មែរដែលឆ្លុះបញ្ចាំងពីបេតិភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕