**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី “អនុលោមភាពឯកសារចុះបញ្ជីពន្ធដារ” ជូនអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី “អនុលោមភាពឯកសារចុះបញ្ជីពន្ធដារ” ជូនអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងភ្នាក់ងារសេវាកម្មពន្ធដារជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះថា ការរៀបចំសិក្ខាសាលានេះទ្បើងក្នុងគោលបំណង ពង្រឹងតួនាទីរបស់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្មទាំងអស់ តាមរយៈការពង្រឹងសមត្ថភាព និងការយល់ដឹងអំពីទំនាក់ទំនងអនុលោមភាពការងារចុះបញ្ជីពាណិជ្ជកម្ម និងអនុលោមភាពពន្ធដារ ព្រមទាំងអនុលោមភាពឯកសារចុះបញ្ជីពន្ធដារ ក្នុងដំណើរការចុះបញ្ជីពាណិជ្ជកម្មលើប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX ជាពិសេស ពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះ បែបបទ នីតិវិធី ឯកសារ និងលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចមានចែងក្នុងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធដទៃទៀត។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីចូលរួមជាវិភាគទានក្នុងសិក្ខាសាលាដ៏សំខាន់នេះ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានពិចារណាក្នុងការពង្រឹងការអនុវត្តតួនាទីផ្តល់សេវាចុះបញ្ជីពាណិជ្ជកម្ម ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត រួមមាន៖

១. ក្រុមការងារក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលដល់ក្រុមហ៊ុនធុរកិច្ច ម្ចាស់អាជីវកម្ម សហគ្រាស និងគ្រប់តួអង្គពាក់ព័ន្ធ អំពីច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងនីតិវិធី បែបបទ ព័ត៌មាន និងឯកសារគាំទ្រចាំបាច់នានា សម្រាប់ការចុះបញ្ជី ពាណិជ្ជកម្ម ដើម្បីពង្រឹងសមត្ថភាពអ្នកតំណាងស្របច្បាប់ សំដៅធានាបាននូវអនុលោមភាពឯកសារការចុះបញ្ជីពាណិជ្ជកម្ម និងការចុះបញ្ជីពន្ធដារ ក៏ដូចជាការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពីក្រសួងស្ថាប័នផ្សេងទៀត។

២. ក្រុមការងារក្រសួងពាណិជ្ជកម្ម ត្រូវពង្រឹងបន្ថែមទៀតនូវការងារគ្រប់គ្រង និងវាយតម្លៃ អ្នកតំណាងស្របច្បាប់ឱ្យបានម៉ឹងម៉ាត់ជាទីបំផុត ជាពិសេស ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ បណ័្ណសម្គាល់ និងព័ត៌មានការងាររបស់អ្នកតំណាងស្របច្បាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាស ដែលខ្លួនជាអ្នកតំណាង ឱ្យបានទៀងទាត់ ចៀសវាងការក្លែងបន្លំ និងភាពមិនប្រក្រតី លើការអនុវត្តការងារចុះបញ្ជី។

៣. អ្នកតំណាងស្របច្បាប់ របស់ម្ចាស់សហគ្រាស-ក្រុមហ៊ុន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវព័ត៌មាននិងឯកសារដែលបានប្រកាស។ ក្នុងករណីរកឃើញថា ព័ត៌មាន ឬឯកសារដែលបានផ្តល់ព័ត៌មានការក្លែងបន្លំ ឬមិនពិត ឬបង្កកឯកសារ មិនផ្តល់ជូនសហគ្រាស-ក្រុមហ៊ុន ដែលបានប្រគល់សិទ្ធិ ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួកខ្លួន អ្នកតំណាងស្របច្បាប់នោះនឹងត្រូវបានដកហូតសិទ្ធិជាអ្នកតំណាងស្របច្បាប់ និងទទួលទោសប្បញ្ញតិ្ត ដូចមានចែងក្នុងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់និងបទប្បញ្ញត្តិជាធរមាន ដទៃទៀត។

៤. ដើម្បីចូលរួមជួយបញ្ចៀសនូវភាពមិនប្រក្រតី ឬការមិនមានអនុលោមភាព អ្នកតំណាងស្របច្បាប់ គួរគប្បីពិនិត្យលទ្ធភាពបញ្ជាក់ជាមួយបុគ្គលស្នើសុំអំពីកាតព្វកិច្ចរបស់បុគ្គលស្នើសុំនោះ ក្នុងការធានាអះអាង តាមទម្រង់អេទ្បិចត្រូនិក ថាព័ត៌មានស្នើសុំចុះបញ្ជី អាជីវកម្ម និងឯកសារភ្ជាប់ដែលខ្លួនបានបំពេញនិងបញ្ចូលក្នុងគេហទំព័រចុះបញ្ជី ពិតជាព័ត៌មាននិងឯកសារត្រឹមត្រូវនិងមិនក្លែងបន្លំ និង

៥. អ្នកតំណាងចុះបញ្ជី ត្រូវគោរពក្រមសីលធម៌វិជ្ជាជីៈរបស់ខ្លួនឱ្យមានភាពសុចរិត និងភាពស្មោះត្រង់។

សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញស្ដីពី “ទំនាក់ទំនងអនុលោមភាពការងារចុះបញ្ជីពាណិជ្ជកម្ម និងអនុលោមភាពពន្ធដារ” ដោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងបទបង្ហាញស្ដីពី “អនុលោមភាពការចុះបញ្ជីពន្ធដារ” ដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ៕

អត្ថបទដែលជាប់ទាក់ទង