អាមេរិកប្រកាសកិច្ចព្រមព្រៀងកម្ចីយោធាចំនួន ២ពាន់លានដុល្លារជាលើកទី២ សម្រាប់ប្រទេសប៉ូឡូញ
បរទេស៖ ក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានប្រកាសកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានយោធាបរទេសចំនួន ២ពាន់លានដុល្លារជាលើកទីពីរ ជាមួយប្រទេសប៉ូឡូញ ដែលជាផ្នែកនៃកម្មវិធីទំនើបកម្មដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ឺរ៉ុបដែលនឹងរួមបញ្ចូលការទិញឧបករណ៍ការពាររបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសប៉ូឡូញកំពុងទិញយន្តហោះ F-35 ប្រព័ន្ធមីស៊ីល Patriot និងរថក្រោះ Abrams។
កិច្ចព្រមព្រៀង ២ពាន់លានដុល្លារពីមុនត្រូវបានចុះហត្ថលេខានៅក្នុងខែកញ្ញា ឆ្នាំ២០២៣។