**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក

កូនត្រីចម្រុះប្រមាណ៣មុឺនក្បាល ត្រូវបានរដ្ឋបាលខេត្តរតនគិរី លែងចូលក្នុងបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រារព្ធពិធីលែងកូនត្រី ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤ នៅបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ ស្ថិតក្នុងភូមិថារ៉ងជងឃុំអូរជុំ ស្រុកអូរជុំ ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ។

ពិធីនេះបានធ្វើការលែងកូនត្រីចម្រុះប្រមាណ ៣០.០០០ ក្បាលចូលក្នុងបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ និងមេត្រីពូជមួយចំនួនទៀតដូចជា៖ ត្រីរ៉ស់, ត្រីក្រាញ់, ត្រីកន្ធរ និងត្រីអណ្តែង ដើម្បីធ្វើឲ្យអាងទឹកនេះសំបូរត្រី ទុកជាតំបន់ទេសចរណ៍ ទាក់ទាញសម្រាប់ការនេសាទត្រីកំសាន្តផង និងបម្រើសេចក្តីត្រូវការហូបចុករបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ការប្រារព្ធពិធីនេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផលដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១ កក្កដា រៀងរាល់ឆ្នាំ។

ហើយសម្តេចបានផ្តល់អនុសាសន៍ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ យកចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។ រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់រំសាយចោលនូវឡូត៍នេសាទទឹកសាបទូទាំង ប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលំណងដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ញ៉ែម សំអឿន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សហគមន៍នេសាទ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ទ្ធបន្តយកចិត្តទុកដាក់ពង្រឹងការអភិរក្សអន្លង់ត្រីមេពូជនៅតាមសហគមន៍នេសាទ និងស្រះជម្រកត្រីបឹងធម្មជាតិ និងបន្តលែងកូនត្រី ត្រីមេពូជទៅបឹងជម្រកត្រីធម្មជាតិ។ អាជ្ញាធរមូលដ្ឋានក្រុងស្រុក ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដែលប្រើប្រាស់ ឧបករណ៍ហាមឃាត់ ពិសេសឧបករណ៍ឆក់ត្រី ស្បៃមុង ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅក្រុងបានលុង ជាពិសេសសង្កាត់បឹងកន្សែង ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋហាមមិនឱ្យ នេសាទត្រី និងការប្រមាញ់សត្វព្រៃដែលមាននៅបឹងកន្សែងដែលជាបឹងទេសចរណ៍របស់ខេត្ត។ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្ស ធនធានជលផល និងទប់ស្កាត់រាយការណ៍ពីជនល្មើសដែលនេសាទត្រីខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ពេលត្រីដែលកំពុងពងកូនពីខែកក្កដាដល់ខែកញ្ញា។ ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក សហគមន៍នេសាទគ្មានបទល្មើសជលផល។ជំរុញវារីវប្បកម្មដល់សហគមន៍នេសាទ និងកសិករដែលមានស្រះទឹកអាចចិញ្ចឹមត្រីទាំងប្រាំង និងវស្សា ដើម្បីលើកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទ។ ដៃគូអភិវឌ្ឍន៍ត្រូវបន្តចូលរួមគាំទ្រទាំងបច្ចេកទេស និងថវិកាដល់សហគមន៍នេសាទ និងវារីវប្បកម្ម។

សូមបញ្ជាក់ថា តាមរយៈរបាយការណ៍ដែលលើកឡើងដោយលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា៖ ខេត្តរតនគិរី បានបង្កើតសហគមន៍នេសាទចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍នេសាទចំនួន ១៤សហគមន៍ ដែលរស់នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក គ្រប់គ្រងអន្លង់អភិរក្សត្រីមេពូជចំនួន ៣៤អន្លង់ មានផ្ទៃក្រឡា ៣២៤,៦៤ហិកតា។ ខណ្ឌរដ្ឋបាលជលផលបានសហការនិងពង្រឹងដល់សហគមន៍ផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជាលទ្ធផលសហគមន៍ នេសាទបានចូលរួមទប់ស្កាត់ និងរាយការណ៍ពីជនល្មើសនេសាទត្រីខុសច្បាប់ និងបានប្រគល់ឧបករណ៍ឆក់ ត្រី និងស្បៃមុង ហើយជនល្មើសត្រូវបានបញ្ចូលទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង