**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឯកឧត្តម សុខ លូ ជំរុញឱ្យពង្រឹងវិធានការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្សឱ្យកាន់តែខ្លាំងក្លាថែមទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្តសម្រាប់ខែបន្តបន្ទាប់ទៀត នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម សុខ លូ បានធ្វើការក្រើនរម្លឹកដល់រដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀនដល់គ្រប់ស្រទាប់ប្រជាជន នៅតាមសហគមន៍ក្នុងខេត្ត ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខណៈការជួញដូរ ចែកចាយ រក្សាទុក និងការប្រើប្រាស់គ្រឿងញៀននៅតែជាបញ្ហាប្រឈម ដែលត្រូវប្រយុទ្ធប្រឆាំងឱ្យបានម៉ឺងម៉ាត់បំផុត ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានធ្វើការជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តបាត់ដំបង ត្រូវរួមសហការគ្នាល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនឱ្យដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅតាមសហគមន៍នានា ដើម្បីឱ្យពួកគាត់មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃគ្រឿងញៀន ក្នុងគោលដៅ ដើម្បីឈានទៅបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ក្នុងនោះត្រូវតាមដានស្វែងរកមេក្លោងជួញដូរ ចែកចាយគ្រឿងញឿន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

ក្រៅពីនេះឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជំរុញបន្ថែមទៀតឱ្យបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្សឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យមាន ប្រសិទ្ធភាពក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់ ។ បង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទដោយបង្កើនការដាក់កម្លាំងតាមគោលដៅ និងបង្កើនកម្លាំងល្បាត ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារផ្សព្វផ្សាយវេទិកាសាធារណៈ និងចលនាប្រជាការពារឱ្យកាន់តែសកម្មផុលផុស និងត្រូវខិតខំជំរុញការផ្សព្វផ្សាយអប់រំទូលំទូលាយនូវវិធានការបង្ការពន្លត់អគ្គីភ័យដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ និងទីតាំងដែលងាយបង្កគ្រោះអគ្គីភ័យ ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីជៀសវាងនិងកាត់បន្ថយគ្រោះអគ្គីភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ដោយធ្វើកម្មវិធីចុះផ្សព្វផ្សាយ ទីតាំងសំខាន់ៗទាំងនោះជាប្រចាំ ។ ការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់អង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានដីព្រៃជលផល តំបន់ការពារ និងធនធានធម្មជាតិ ដែលស្ថិតក្នុងតំបន់អភិរក្ស ព្រមទាំងបន្តទប់ស្កាត់ដោះស្រាយវិវាទតវ៉ានានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយសន្តិវិធី និងបន្តទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕ 

អត្ថបទដែលជាប់ទាក់ទង