**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីបរិស្ថាន រំលឹកពីវិធានការសំខាន់ៗចំនួន៤ ដែលត្រូវបានដាក់ឱ្យអនុវត្តដើម្បីថែរក្សាការពារ និងធ្វើឱ្យប្រសើរឡើងនូវ​តំបន់ការពារធម្មជាតិ និងព្រៃឈើ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងរំលឹកពីវិធានការសំខាន់ៗចំនួន ៤ ដែលត្រូវបានដាក់ឱ្យអនុវត្តដើម្បីថែរក្សាការពារ និងធ្វើឱ្យប្រសើរឡើងនូវ​តំបន់ការពារធម្មជាតិ និងព្រៃឈើ ។

វិធានការទាំង៤នោះរួមមាន៖ ១) ការអនុវត្តច្បាប់ ១០០% ដោយពុំមានការលើកលែង និងយោគយល់ ២) កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ៣)កិច្ចសហការល្អជាមួយកងកម្លាំងមានសមត្ថកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ និង៤) ការដាំដើមឈើ។

ថ្លែងក្នុង«ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤» នៅមុខទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន ​ត្រូវបាន​រាជរដ្ឋា​ភិ​បាល​​ប្រគល់​​បេសកកម្មឱ្យដឹកនាំ​ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដើម្បីធានានូវឧត្តមប្រយោជន៍​យូរ​អង្វែង​របស់ប្រជាជនកម្ពុជាគ្រប់​រូប និងគ្រប់​ជំនាន់។ ខ្ញុំសូមបញ្ជាក់ផងដែរថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្ដមបន្ថែមថា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រសួង​បរិស្ថាន​បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹងគោលនយោបាយ​ ការកសាង​រដ្ឋបាលឌីជីថល​ និងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តចំនួនបី គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» មកធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់​​​តម្រង់​ទិស​ និងចង្អុលបង្ហាញ​អាទិភាព​ការងារក្នុងការ​លើកកម្ពស់កិច្ចគាំពារបរិស្ថាន​ ការការពារ​ធនធានធម្មជាតិ​ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព​តាមរយៈការ​រៀបចំ​គោល​នយោ​បាយ ផែនការយុទ្ធសាស្រ្ត និង​ផែន​ការសកម្ម​ភាពនានា សំដៅ​ធានាឱ្យបាននូវ​ចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច​ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​ និងលើកកម្ពស់​ការអភិវឌ្ឍន៍បៃតង។​

ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់បន្តថា ក្នុង​ន័យ​នេះ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវយុទ្ធនាការជាច្រើនជាជំហានៗនិងដំណាក់កាលរួមមាន៖ ១)យុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាង ៨លាន នាក់ នៅទូទាំងប្រទេសកម្ពុជា ២) យុទ្ធនាការ«ដាំដើមឈើយ៉ាងតិច ១លានដើមក្នុង ១ឆ្នាំ» កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ៣) យុទ្ធនាការ«សម្អាតទន្លេ» កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយការចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមកនេះបឹងទន្លេសាប បានទទួលរងការបោះចោលសំរាម-សំណល់រឹង និងសំណល់ប្លាស្ទិកចូលយ៉ាងច្រើន និង៤)យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះដែលបានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាយើងបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈទទួលបានជោគជ័យរួចហើយ ៕

អត្ថបទដែលជាប់ទាក់ទង