**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះគ្រោះមហន្តរាយ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ៧០៤ យោធភូមិភាគទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកប្រធាននាយកដ្ឋាន និងតំណាងមកពីកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ ដែលបានចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះគ្រោះមហន្តរាយ របស់កងប្រតិបត្តិការរុករកនឹងសង្គ្រោះលេខ៧០៤ យោធភូមិភាគទី៤ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងការសង្គ្រោះគ្រោះមហន្ដរាយឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះគ្រោះមហន្តរាយ របស់កងប្រតិបត្តិការរុករកនិងសង្គ្រោះលេខ៧០៤ យោធភូមិភាគទី៤ ដើម្បីត្រៀមក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបទៅនឹងគ្រោះធម្មជាតិ និងការសង្គ្រោះលើមុខសញ្ញាផ្សេងៗទៀតជាយថាហេតុជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបាន បញ្ជាក់ថាការហ្វឹកហាត់របស់កងកម្លាំងជាប់ជាប្រចាំនេះ ដើម្បីឲ្យកងកម្លាំងអាចមានសមត្ថភាពគ្រប់គ្រាន់ និងមានយុទ្ធសាស្ត្រជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័ស និងមិនប៉ះពាល់ដល់អាយុជីវិត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តមានប្រសាសន៍ថា កងកម្លាំងត្រូវតែត្រៀមបម្រុងជាប់ជានិច្ច ព្រោះគ្រោះមហន្តរាយនឹងអាចកើតឡើងដោយ ពុំប្រាប់យើងមុននោះឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្មឆ្លើយតបក្នុងការជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ កន្លងមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានឱ្យដឹងថាកងប្រតិបត្តិការរុករងនិងសង្គ្រោះលេខ៧០៤ របស់យោធភូមិភាគទី៤ បានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ពិសេស គ្រោះទឹកជំនន់។

ឯកឧត្តមបានបញ្ជាក់ថា ទូក និងសម្ភារសង្គ្រោះផ្សេងៗ ដែល ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ជូនកន្លងមកគឺត្រូវបានរក្សាទុកនិងថែទាំយ៉ាងល្អសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាជន។ ចំពោះកងកម្លាំង ក៏ត្រូវបានបញ្ជូនឱ្យធ្វើការហ្វឹកហ្វឺនជាមួយកងពលផ្សេងៗ និងបានធ្វើការប្រជុំតាមប្រព័ន្ធវីដេអូជាមួយកងកម្លាំងសង្គ្រោះ របស់ក្រសួងគ្រប់គងគ្រោះអាសន្ន តាមប្រព័ន្ធវីដេអូ Zoom នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីដាស់តឿន និងពង្រឹងសមត្ថភាពកងកម្លាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង