**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

ឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលដាក់ចេញដោយក្រសួងបរិស្ថាន នឹងទទួលបានជោគជ័យ ដូចការគ្រោងទុក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើក “ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្ហាញសុទិដ្ឋិនិយមចំពោះ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាននាពេលថ្មីៗនេះ នឹងទទួលបានជោគជ័យ ដូចការគ្រោងទុក ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការ​រៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ និង វេទិកា​កេសរកូលជាតិលើកទី៤​ នាពេល​នេះ ​ក៏​ជា​ការ​បង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧​​ និងគោល​នយោបាយ​​របស់ក្រសួង​បរិស្ថាន ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងនាមជារដ្ឋភាគី។

ក្នុងឱកាសដ៏មាន​អត្ថន័យនេះ ឯកឧត្ដមបានអបអរសាទរចំពោះ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និង វេទិកាកេសរកូលជាតិ​លើកទី៤ ដែលជាផ្នែកដ៏សំខាន់មួយនៃយុទ្ធនាការ «ដាំដើមឈើ១លាន​ដើមយ៉ាងតិចក្នុង១ឆ្នាំ» និងសូមសំដែងការគាំទ្រពេញយ៉ាងទំហឹងចំពោះយុទ្ធសាស្ត្រចក្រា​វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ​ដែលបាន​ផ្តោតការ​យកចិត្តទុកដាក់​លើ ភាពស្អាត ភាពបៃតង និងចីរភាព ឆ្លើយតបចំពោះមុខទៅនឹង ការកាត់បន្ថយ​ជាអតិបរមានូវការបំពុល ក្នុងខ្យល់ ក្នុងទឹក និងលើដី ជាពិសេស​ ការកាត់បន្ថយការប្រើប្រាស់​ប្លាស្ទិក តាមរយៈ ​យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលរហូតមកដល់បច្ចុប្បន្ននេះ មានសិស្សានុសិស្ស និងសាធារណជន ចំនួនជាង៨លាននាក់ បានចូលរួមក្នុងយុទ្ធនាការនេះ។

ឯកឧត្ដម ហ៊ុន ម៉ានី មានជំនឿជាក់យ៉ាងមុតមាំថា “ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ«ពន្លកបៃតង» និង វេទិកាកេសរកូលជាតិលើកទី៤” នាថ្ងៃនេះ ​គឺជា​ឱកាស​ដ៏ល្អសម្រាប់ឱ្យយើងទាំងអស់គ្នាស្វែង​យល់បន្ថែមអំពីតម្លៃ​មិនអាច​កាត់ថ្លៃបានរបស់ព្រៃឈើ ធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្ម​ប្រព័ន្ធ​អេ​កូ​ឡូស៊ី​ ដែលបានផ្តល់​សម្រាប់ការរក្សាលំនឹងបរិស្ថាន ការធ្វើនិយ័តកម្មអាកាសធាតុ និងការរួមចំណែកលើកកម្ពស់​ជីវភាពរស់នៅប្រចាំថ្ងៃ របស់​ប្រជា​ជន​កម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះធ្វើការអំពាវនាវ ដល់សាធារណជនទូទៅ រួមទាំង មន្រ្តីរាជការ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និយោជក-និយោជិត ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន និង​ក្មួយៗ​សិស្សានុសិស្សទាំងអស់ ចូលរួម «ដាំដើមឈើនិងដាំស្តារព្រៃឈើ​នៅកម្ពុជា» ដើម្បី​ថែរក្សា​ ការពារ​ និងអភិរក្សធនធាន​ធម្មជាតិ ​សម្រាប់ជាផលប្រយោជន៍របស់ជាតិយើង ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត ៕

អត្ថបទដែលជាប់ទាក់ទង