ឯកឧត្ដម ឃួង ស្រេង ណែនាំឲ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ ដើម្បីរំដោះទឹក
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ និងមិនអនុញ្ញាត្តិឲ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំឲ្យស្ទះផ្លូវទឹក ដែលបង្កឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង។
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ពន្ធ័ចុះពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍បូមទឹកលូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន ១៣គម្រោង ដែលបាននិងកំពុងអនុវត្ត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន១៣គម្រោង៕