ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំ អគ្គលេខាធិការដ្ឋាន និង ក្រុមបច្ចេកទេសស្នូលនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធស.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អគ្គលេខាធិការដ្ឋាន និង ក្រុមបច្ចេកទេសស្នូលនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សានៅរបៀបវារៈសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖ ១-ការរៀបចំរបៀបរបបការងារ បែបបទរដ្ឋបាល គោលការណ៍ណែនាំ និងយន្តការនីតិវិធីក្នុងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។ ២-ការត្រៀមអនុវត្តគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច។ ៣-ការត្រៀមអនុវត្តគម្រោងឆ្ពោះទៅមូលដ្ឋាន ក្នុងគោលដៅធ្វើការផ្សផ្សព្វផ្សាយអំពីយន្តការការងាររបស់ អ.ដ.ក. និងការបណ្តុះបណ្តាលបបច្ចេកទេសសម្រុះសម្រួលដោះស្រាយវិវាទ ដល់អាជ្ញាធរមូលដ្ឋាន។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំដែលជាសមាជិក អ.ដ.ក. និងជាគ្រូឧទ្ទេស ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. ៕