ឯឧត្ដម គួច ចំរើន៖ ពុំមានការបិទទីងមោងនោះទេ ប៉ុន្តែស្នើសុំឱ្យរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯឧត្ដម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ពុំមានការបិទទីងមោងនោះទេ ហើយស្នើសុំឱ្យរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ។
ការចេញមកបញ្ជាក់បែបនេះបន្ទាប់ពីមានការបញ្ចេញមតិពីមហាជននៅលើបណ្ដាងសង្គមពាក់ព័ន្ធនឹងការបិទមិនឲ្យមានការដង្ហែទីងមោងនៅតាមផ្លូវសាធារណៈដែលបង្កឲ្យភាពអសន្តិសុខ។
យោងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម គូច ចំរើន បានសរសេរថា “ខ្ញុំបានឃើញការផ្សព្វផ្សាយអំពី ទីងមោង ថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង។ ខ្ញុំនឹងជួបជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ”។
សូមបញ្ជាក់ថា នៅលើបណ្ដាញាសង្គមនាពេលថ្មីៗនេះ មានការលើកឡើងពីការបិទមិនឲ្យមានការដង្ហែទីងមោងនៅតាមផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងបង្កភាពអន្តិសុខសាធារណៈ។ តាមការលើកឡើងមួយចំនួន ការដង្ហែទីងមោងគឺជាទំនៀមទម្លាប់ប្រពៃណីពីបុរាណរបស់ប្រជាពលរដ្ឋអ្នកស្រុកស្អាង ខេត្តកណ្ដាល៕