រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប របស់ក្រសួងបរិស្ថាន
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប របស់ក្រសួងបរិស្ថាន ដូចមានរាយនាមខាងក្រោម៖
១-លោក នៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។
២-លោក គង់ ពុទ្ធីរ៉ា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន ៕