**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បង្ហាញមធ្យោបាយដល់ពលរដ្ឋ ពេលជួបប្រទះព័ត៌មានក្លែងក្លាយ លើបណ្តាញសង្គម

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌ មានបានបញ្ជាក់ថា នៅពេលជួបប្រទះព័ត៌មានក្លែងក្លាយ នៅលើបណ្តាញសង្គមប្រជាពលរដ្ឋអាចប្រើវិធី ៤យ៉ាងដែលអាចអោយប្រជាពលរដ្ឋជៀសផុត ពីការរងគ្រោះដោយសារការចែកចាយព័ត៌មានប្រកបដោយគ្រោះថ្នាក់ ដោយមិនដឹងខ្លួន។

ឯកឧត្តម ទេព អស្នារិទ្ធ បានឲ្យដឹងនៅថ្ងៃទី១២ កក្កដានេះ ថា ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់ នូវគោលការណ៍មួយចំនួនដូចជា៖ ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ ។ ទី២.កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវអាននិងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀតដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាននិងបណ្តាញផ្សាយឌីជីថលផ្លូវការ ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបាន មុននឹងចែកចាយបន្ត ។ ទី៣.ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ ។ និងទី៤.ចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើងសម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់។

ឯកឧត្ដមអ្នកនាំពាក្យបន្ថែមថា យើងទាំងអស់គ្នាត្រូវចងចាំថា «ពាក្យចចាមអារ៉ាម ឬការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា» ជាព័ត៌មានដែលយើងមិនទាន់អាចយកជាការបាននៅឡើយ លុះត្រាតែព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយប្រភពច្បាស់លាស់ ដោយការផ្សាយឬសេចក្តីរាយការណ៍ព័ត៌មានផ្លូវការដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។
ជាមួយគ្នានោះឯកឧត្ដមគូសបញ្ជាក់ថា ដើម្បីអាចសម្គាល់ថាព័ត៌មានមួយជាព័ត៌មានក្លែងក្លាយឬអត់ គេអាចឈរលើគោលការណ៍មូលដ្ឋានមួយចំនួន៖ ទី១) ចាំបាច់ត្រូវស្វែងរកប្រភពនៃព័ត៌មាននោះ និងត្រូវរកមើលតើវាត្រូវបានចេញផ្សាយដោយប្រភពផ្សេងទៀតដែរឬទេ ដើម្បីអាចផ្ទៀងផ្ទាត់ ចៀសវាងការដែលវាគ្រាន់តែជាការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា, ទី២) អាចដាក់ការសង្ស័យបឋមចំពោះព័ត៌មាននោះប្រសិនបើវាមិនមានភាពច្បាស់លាស់ ឬមិនពេញលេញ ចំពោះសំនួរទាំងនេះ៖ អ្នកណា? អំពីអ្វី? កាលពីពេលណា? នៅទីណា? ហេតុអ្វី? និងយ៉ាងដូចម្តេច?, ទី៣) ជានិច្ចជាកាលត្រូវប្រុងប្រយ័ត្នចំពោះការផ្សាយទាំងឡាយណាដែលធ្វើឡើងក្នុងគោលបំណងឆបោក ឬបញ្ឆោត ដែលជាទូទៅវាហាក់ដូចជាជំរុញឱ្យអ្នកដែលទទួលព័ត៌មានធ្វើអ្វីមួយដោយប្រញាប់ ឬបន្ទាន់ដើម្បីកុំឱ្យហួសពេល ដោយប្រើរង្វាន់ ឬអត្ថប្រយោជន៍ជាដើមជាធ្នាក់, ទី៤) អវត្តមានធាតុស្នូល ឬតួអង្គសំខាន់ក្នុងព័ត៌មាន បង្កប់ជំហលម្អៀង ដោយមានឧបាយកលនយោបាយ ដើម្បីបំភ្លៃព័ត៌មាន កាឡៃការពិត ដើម្បីបំភាន់មតិសាធារណៈ បំផ្លាញកេរ្តិ៍ឈ្មោះ ឬបង្កចលាចល, ទី៥)មុននឹងជឿលើព័ត៌មានណាមួយជាពិសេសនៅលើបណ្តាញសង្គម សូមអានដោយផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន ហើយពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចែកចាយទៅកាន់អ្នកដទៃ។

បន្ថែមលើសពីនេះឯកឧត្ដម ទេព អស្នារិទ្ធ បានលើកឡើងថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយទំនាក់ទំនងបែបឌីជីថលនាពេលបច្ចុប្បន្នមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែភាពងាយស្រួល រហ័ស និងអត្ថប្រយោជន៍របស់វាមួយចំនួនទៀត។ ទន្ទឹមនេះការផ្សាយ និងចែកចាយមាតិកាលើបណ្តាញឌីជីថលទាំងនេះក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ បន្ថែមលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរដ្ឋ-ឯកជន។ ការនេះ បានធ្វើឱ្យសង្គមយើងមានប្រភពចែកចាយព័ត៌មានច្រើន ទាំងល្អនិងអាក្រក់ ទាំងពិតនិងមិនពិត។

ឯកឧត្ដមមានប្រសាសន៍ថា សង្គមមានស្ថិរភាព សណ្តាប់ធ្នាប់ល្អ និងមានភាពរីកចម្រើន គឺជាសង្គមដែលមានលំហព័ត៌មានសុវត្ថិភាព ពោលគឺមានចរាចរនូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយនិងមានគុណភាព ដែលជាធាតុចាំបាច់សម្រាប់គាំទ្រដល់ប្រជាជន យកជាមូលដ្ឋានក្នុងការធ្វើការសម្រេចចិត្តសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ ប្រសិនបើព័ត៌មាននោះជាព័ត៌មានដែលត្រូវបានគេកាឡៃ ក្នុងគោលបំណងបំភ្លៃការពិត បំភាន់មតិសាធារណៈ ឬបំពុលសង្គម បាននិងកំពុងជះឥទ្ធិពលអាក្រក់ បង្កផលវិបាកមកលើសង្គមរស់នៅរបស់យើង ពោលគឺ អាចបង្កឱ្យមានភាពចលាចល ភាពច្របូកច្របល់ ភាពអសន្តិសុខក្នុងសង្គម។
ឯកឧត្ដមបន្ថែមទៀតថា ប្រភេទនៃព័ត៌មានក្លែងក្លាយទាំងនោះអាចនាំឲ្យឈានដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាជនខាតបង់ពេលវេលា-ថវិកា ឬប៉ះពាល់ដល់ឯកជនភាព ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ បាត់បង់កិត្តិយស ឬអាចបង្កព្យសនកម្មផ្សេងៗ និងអាចប៉ះពាល់អាយុជីវិតទៀតផង។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចបង្កឲ្យមានការរើសអើង បង្កអរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ការធានាសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិសុខជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង