ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំយុទ្ធនាការដាំដើមឈើ ១៥០០ដើម នៅស្រុកខ្សាច់កណ្ដាល ក្រោមប្រធានបទ “កូនឈើមួយ ក្តីស្រឡាញ់មួយ”
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំបុគ្គលិក នៃធនាគារ ARDB ,ដៃគូរោងម៉ាស៊ីនកិនស្រូវមួយចំនួន ចុះយុទ្ធនាការដាំកូនឈើចំនួន ១ ៥០០ ដើម ក្រោមប្រធានបទ “កូនឈើមួយ ក្តីស្រឡាញ់មួយ” នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ក្រោមកិច្ចសហការសម្របសម្រួលរៀបចំរបស់ សសយក និងរដ្ឋបាលស្រុកខ្សាច់កណ្ដាល។
មុនចាប់ផ្តើមដាំកូនឈើ ក៏មានរៀបចំពិធីជួបជុំសំណេះសំណាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច និងដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB, ប្អូនៗយុវជន, តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ក្រុមប្រឹក្សាស្រុក, មន្រ្តីសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព, មេភូមិ មេឃុំ ស្មៀន ទាំង១២ឃុំ, ប្រជាការពារ, កាយរិទ្ធ, កាកបាទក្រហម, សសយក, ក្រុមកីឡាយុវជន, លោកគ្រូអ្នកគ្រូ, និងសិស្សានុសិស្ស សរុបប្រមាណ ១ ១០០ នាក់។
ក្នុងពិធីជួបជុំសំណេះសំណាល ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការដាំកូនឈេីថ្ងៃនេះ គឺដេីម្បីចូលរួមអបអរសាទរខួបលេីទី ៧២ រុក្ខទិវា (៩ កក្កដា ១៩៥២ – ៩ កក្កដា ២០២៤) និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភពផែនដី ឡេីងកំដៅ ហេីយការឡេីងកំដៅនេះ មិនមែនតែកម្ពុជាទេ គឺគ្រប់ប្រទេសទូទាំងពិភពលោក។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្ថែមថា យុទ្ធនាការដាំដេីឈេីថ្ងៃនេះ នឹងផ្តល់ប្រយោជន៍ច្រេីនដល់សង្គមជាតិនិងដល់កូនចៅយេីងទាំងអស់គ្នាជំនាន់ក្រោយៗទៀត ព្រមទាំងធ្វេីឱ្យបរិស្ថានភូមិយេីងមានភាពស្រស់បំព្រង ខៀវស្រងាត់ ដែលជាទីស្រឡាញ់និងទាក់ទាញទេសចរ ហេីយថ្ងៃនេះយេីងដាំ ១៥០០ដេីម និងបានដាក់គោលដៅដាំឱ្យបាន១ម៉ឺនដេីម។ ឯកឧត្តមបណ្ឌិតស្នេីសុំដល់អ្នកចូលរួមដាំទាំងអស់ធ្វេីការថែទាំ និងអាចដាក់ឈ្មោះអ្នកដាំបាន។
សូមចងចាំថា៖ ដើមឈើផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនអនេក ដូចជា ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ, កាត់បន្ថយការឡើងកម្តៅ, ផ្តល់ម្លប់និងជម្រកសម្រាប់មនុស្សសត្វ ជាគម្របផែនដី ដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្ត, ស្រូបយកជាតិពុលពីខ្យល់, កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី, កាត់បន្ថយការហូរច្រោះដីនិងខ្យល់ព្យុះ, បង្កើតអុកស៊ីហ្សែនដោយបំប្លែងកាបូនឌីអុកស៊ីតនិងឧស្ម័នដែលបង្កគ្រោះថ្នាក់ផ្សេងៗ, ចម្រោះជាតិពុលក្នុងខ្យល់, ផលិតអុកស៊ីហ្សែនទ្រទ្រង់ជីវិតលើផែនដី, កាត់បន្ថយការប៉ះពាល់នឹងកាំរស្មី UV ដែលជួយកាត់បន្ថយជំងឺមហារីកស្បែក, កាត់បន្ថយជំងឺទាក់ទងនឹងកំដៅនិងការស្លាប់ដោយការឡើងកំដៅខ្លាំង, និងសម្រាប់ការប្រើប្រាស់ផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ល ៕