អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំពិធីចេញដំណើររបស់ក្រុមយកបទសម្ភាសន៍នឹងផ្សាយដំណឹងអំពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស
ថ្ងៃទី១២ខែកក្កដា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំពិធីចេញដំណើររបស់ក្រុមយកបទសម្ភាសន៍នឹងផ្សាយដំណឹងអំពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។លោកShen Haixiongអនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាលើកទឹកចិត្តព្រមទាំងប្រគល់ទង់ជូនក្រុមយកបទសម្ភាសន៍នឹងផ្សាយដំណឹងអំពីការចាក់ផ្សាយ ក្រុមគាំទ្រខាងបច្ចេកទេសនិងក្រុមអភិវឌ្ឍទីផ្សារដោយឡែកពីគ្នា។
លោកShen Haixiongបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដើរយ៉ាងពេញលេញនូវតួនាទីជាកម្លាំងសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់បែបថ្មីឈានមុខលើឆាកអន្តរជាតិ ធ្វើការងារគ្រប់ផ្នែកឱ្យបានល្អ ផ្សាព្វផ្សាយយ៉ាងពេញទំហឹងនូវស្មារតីកីឡាចិននិងស្មារតីកីឡាអូឡាំពិក ដើម្បីបំពេញបន្ថែមកម្លាំងស្មារតីក្នុងការស្តារឡើងវិញដ៏មហាអស្ចារ្យនៃប្រជាជាតិចិន។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣ នឹងប្រារព្ធធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំងចាប់ពីថ្ងៃទី២៦ខែកក្កដាដល់ថ្ងៃទី១១ខែសីហាខាងមុខ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាត់បញ្ចូនក្រុមផលិតកម្មិវធី ផ្សាយបន្តផ្ទាល់និងផ្តល់សេវាបច្ចេកទេសជាដើមដែលមានមនុស្សជាង២ពាន់នាក់ ដើម្បីផលិតសញ្ញាសាធារណៈអន្តរជាតិសម្រាប់ការប្រកួតនៃវិញ្ញាសាចំនួន៤ គឺកីឡាវាយពីងប៉ុង វាយសី ការឡើងភ្នំនិងកាយសម្ព័ន្ធ ហើយនឹងសម្រេចបាននូវការផលិត និងការផ្សាយបន្តផ្ទាល់ដ៏មានគុណភាព4Kជាលើកដំបូងនៅបរទេស និងការផលិតសញ្ញាសាធារណៈអន្តរជាតិ8K ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅនិងការប្រកួតអត្តពលកម្មជាលើកដំបូង ហើយទ្រង់ទ្រាយនៃការផ្សាយបន្តផ្ទាល់នឹងបំបែកកំណត់ត្រាធំបំផុតក្នុងប្រវត្តិសាស្ត្រ៕