**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន

នាយឧត្តមសេនីយ៍ ខេង សុមេធ ណែនាំនគរបាលតាមអង្គភាពទាំងអស់ ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត​ និងគោះត្រដោក អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហា ខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋាននគរបាលព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានថ្លែងណែនាំដល់អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ សូមចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩:០៩នាទីព្រឹក ខាងមុខនេះ។

ការថ្លែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក លៀង ភិរម្យ ប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន និងមន្ត្រីនគរបាលជាន់ខ្ពស់ជាច្រើនរូបទៀត ចូលរួមក្នុងបិទវគ្គបណ្តុះបណ្តាលជំនាញនគរបាលព្រំដែន ដល់កម្លាំងនគរបាលការពារព្រំដែនគោកទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ក្រៃលែង ដែលកម្មសិក្សាទាំងអស់បានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានជ័យលាភីនាពេលនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់នេះ គឺអាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការចង្អុលដឹកនាំដ៏ត្រឹមត្រូវរបស់ក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលបានគាំទ្រទាំងស្មារតី សម្ភារ គ្រឿងបំពាក់ និងការធានាផ្គត់ផ្គង់គាំទ្រផ្នែកជីវភាពរបស់កងកម្លាំងបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានអរគុណនាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក ដែលបានយកអស់កម្លាំងកាយចិត្តខិតខំធ្វើការបណ្តុះបណ្តាលកងកម្លាំង តាមស្តង់ដារគុណភាពដែលបានកំណត់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌នគរបាលជាតិ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម ការពង្រឹងសមត្ថភាពវិជ្ជជីវៈនៃកងកម្លាំងគ្រប់ប្រភេទ រួមទាំងកងកម្លាំងនគរបាលការពារព្រំដែនផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ទៀតថា ផែនការអភិវឌ្ឍធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឱ្យកងកម្លាំងនគរបាលការពារព្រំដែន ទទួលបានចំណេះដឹង ជំនាញក្នុងការបម្រើកិច្ចការ ការងារការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនិងស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំដល់អង្គភាពពាក់ព័ន្ធ ដល់សិក្ខាកាមទាំងអស់ដូចតទៅ៖

-ចូលរួមធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក តាមគ្របប់មធ្យោបាយដែលខ្លួនមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩:០៩នាទីព្រឹក។

-ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តកងកម្លាំងនិងក្រុមគ្រួសារ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន។

-បន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង និងសម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ដល់កងកម្លាំងយើង និងមានវិធានការមុឺងម៉ាត់ចំពោះការពាក់ព័ន្ធ និងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធិភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។

-បន្តពង្រឹងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយត្រូវលុបបំបាត់ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ តាមក្លឹមកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា។

-បន្តពង្រឹងការងារបន្តុះបណ្តាល ហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន យុទ្ធវិធីប្រតិបត្តិការ ប្រព័ន្ធភូមិសាស្ត្រឌីជីថលនៅតំបន់ព្រំដែន ដល់នគរបាលការពារព្រំដែនគោកទឹកជាប្រចាំ ៕

អត្ថបទដែលជាប់ទាក់ទង