**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល, ឯកឧត្តម ថោង ខុន, ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម នាង ផាត និងលោកអ្នកឧកញ៉ា ទ្រី ភាព ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក យុវជន និងសកម្មជនគណបក្សជាច្រើនរូប។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ជូនចំពោះសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងខេត្តកំពង់ធំ ក៏ដូចជាការវាយតម្លៃខ្ពស់របស់សម្តេចតេជោ និង សម្តេចធិបតី ជូនចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំយកអស់កំលាងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ជាពិសេសការសម្រេចបានជោគជ័យដ៏ធំធេងលើសពីការរំពឹងទុក នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត–ក្រុង–ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍លើកឡើងថា ការផ្លាស់ប្តូរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នាពេលនេះ គឺជារឿងធម្មតា និងគ្មានអ្វីចម្លែកទេ។ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ងួន រតនៈអតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងបានយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំការងារគណបក្ស ដោយសម្រេចបាននូវស្នាដៃការងារជាច្រើនជូនប្រជាជន និងគណបក្ស។

ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានអបរអរសារទរចំពោះឯកឧត្តម នួន ផារ័ត្ន ដែលទើបទទួលបានការតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ថ្មី ហើយឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម នួន ផារ័ត្ន ដែលជាជួរយុវជនឆ្នើម និងមានសមត្ថភាពខ្ពស់មួយរូប ពិតជានឹងអាចផ្តល់នូវជវភាពថ្មីន្ថែមទៀតដល់ការងារពង្រឹងគណបក្សនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាការងារអភិវឌ្ឍខេត្ត ការលើកកម្ពស់ជីវភាពប្រជាជន និងការដោះស្រាយបញ្ហាសង្គម នានា ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារគណបក្សមកពីថ្នាក់កណ្តាល និងមន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នាសំដៅធ្វើឱ្យយន្តការទាំងពីរនេះ ក្លាយទៅជាតួអង្គតែមួយនិងជាកម្លាំងសរុបដែលមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយរួមគ្នាធ្វើការក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ សំដៅសម្រេចចក្ខុវិស័យក្នុងការកែប្រែកំពង់ធំ ដែលខេត្តមានលក្ខណៈភូមិសាស្រ្តយុទ្ធសាស្រ្ត, មានផ្ទៃដីធំលំដាប់ទី២ និងមានចំនួនប្រជាជនច្រើនលំដាប់ទី១១ ឱ្យក្លាយទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលវែង និងអាចជះឥទ្ធិពលដល់បណ្តាខេត្តជុំវិញក្នុងការជួយធ្វើឱ្យគណបក្សទទួលបានជោគជ័យជារៀងរហូត។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា យើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំប្រឹងប្រែងត្រៀមរៀបចំនិងដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពពីចម្ងាយ ឱ្យបានល្អ និងឱ្យត្រូវ តាមស្ថានភាពជាក់ស្តែង ជាពិសេសការត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៨ ខាងមុខ។

ឯកឧត្តម វង្សី វិស្សុត បានបន្តមានប្រសាសន៍ថា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យខាងលើនេះ យើងចាំបាច់ត្រូវផ្តោតលើការដ្ឋានចំនួន ៣ គឺ៖ ទី១.ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ, ការបង្កើនប្រាក់ចំណូលនិងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ព្រមទាំងការដោះស្រាយបញ្ហាសង្គម និងសមធម៌សង្គម, ទី២.ការពង្រីក និងពង្រឹងកម្លាំងគណបក្សគ្រប់លំដាប់ថ្នាក់ និងទី៣.ការទប់ស្កាត់និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា និងការបង្កើនភាពកក់ក្កៅ និងស្វាគមន៍បងប្អូនដែលជាអតីតសមាជិកគណបក្សដដៃ ឬចាញ់បោកការឃោសនាអូសទាញរបស់គណបក្សនិងអ្នកនយោបាយបោកប្រាស់មួយចំនួន ហើយមានបំណងមករួមរស់ជាមួយនឹងគណបក្សយើង។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា ដើម្បីធានាឱ្យការអនុវត្តការងារតាមការដ្ឋានទាំង ៣ ខាងលើ ឱ្យទទួលបានជោគជ័យ យើងចាំបាច់ត្រូវអនុវត្តតាមអភិក្រម ៣ យ៉ាង គឺ៖ ១.បញ្ជ្រាបទឹក សំដៅបញ្ជ្រាបទស្សនៈ, របៀបរបបការងារ, សកម្មភាព ជាក់ស្តែង និងធនធាន ទាំងធនធានមនុស្ស និងធនធានថវិកា, ២.បន្សើមដី សំដៅបង្កើនភាពកក់ក្តៅ និងភាពជឿជាក់មកលើការដឹកនាំ និងកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់ទាក់ទាញការគាំទ្រ និង៣.បណ្តុះដើមឈើសំដៅបណ្តុះ ពង្រឹង និងពង្រីកកម្លាំងយុវជនសម្រាប់បន្តវេន ដែលជាយុទ្ធសាស្រ្តយូរអង្វែងរបស់គណបក្ស។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានបន្តថា កន្លងមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម និងការលើកកម្ពស់ជីវភាពប្រជាជនក្នុងខេត្តកំពង់ធំ, ក្រុមការងារគណបក្សបានបង្កើតក្រុមការងារតាមវិស័យមួយចំនួន ដូចជាក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច, ក្រុមការងារលើកកម្ពស់ ជីវភាពប្រជាជន និងក្រុមការងារអន្តរាគមន៍ពិសេសសម្រាប់ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។ បច្ចុប្បន្នក្រុមការងារតាមវិស័យខាងលើនេះ កំពុងអនុវត្តតាមមុខងារភារកិច្ចរបស់ខ្លួនពិសេសការរៀបចំផែនការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរបស់ខេត្តកំពង់ធំទាំងមូល ដោយផ្តល់អាទិភាពលើ ផ្លូវ ស្ពាន ប្រឡាយទឹក ទំនប់ទឹក អគ្គិសនី និងទឹកស្អាត, ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ ការអភិវឌ្ឍទីក្រុង និងការរៀបចំជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧ្សាហកម្ម ពិសេសដំណាំស្វាយចន្ទីដែលនឹងមានសក្កានុពលខ្ពស់នាពេលខាងមុខ ដោយគិតគូរទៅដល់កត្តានៃការប្រែប្រួលអាកាសធាតុ និងទីផ្សារ។ ដោយឡែក ក្នុងការចូលរួមដោះស្រាយបញ្ហាទំនាស់សង្គមវិញ ក្រុមការងារក៏បានរៀបចំក្រុមមេធាវីតាមក្រុងស្រុកទាំង៩ ដើម្បីជួយការពារក្តី និងផ្តល់ការប្រឹក្សាផ្នែកច្បាប់ជូនដល់ប្រជាជន ព្រោះខេត្តកំពង់ធំក៏មាននៅបញ្ហាទំនាស់ដីធ្លី និងទំនាស់សង្គមមួយចំនួនផងដែរ។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធការពង្រឹងអង្គការចាត់តាំងរបស់គណបក្ស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់គណបក្ស ជាពិសេសអំពីតម្រូវការសាងសង់ទីស្នាក់ការគណបក្សខេត្តថ្មីដើម្បីជំនួសទីស្នាក់ការគណបក្សចាស់ ដែលបច្ចុប្បន្នមានសភាពតូចចង្អៀត និងមិនអាចឆ្លើយតបបានទៅនឹងការងារគណបក្ស និងកសាងទីស្នាក់ការគណបក្សឃុំសង្កាត់ទាំង ដែលពុំទាន់មានទីស្នាក់ការនៅឡើយ រួមទាំងការស្វែងទីតាំងដីសម្រាប់សាងសង់ផងដែរ។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំឱ្យបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារកសាងសមាជិកគណបក្សបន្ថែម ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស និងការត្រៀមកម្លាំងយុវជនសម្រាប់ការបន្តវេនកម្លាំងយុវជនសម្រាប់បន្តវេន និងការសម្របសម្រួលការងារក្រុមយុវជន។

ឯកឧត្តម វង្សី វិស្សុត ក៏បានបន្តក្រើនរំលឹកដល់មន្រ្តីគណបក្សឱ្យខិតខំផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយគុណភាព និងប្រសិទ្ធភាព និងត្រូវបន្តទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពិសេសតំបន់ទន្លេសាប ព្រមទាំងត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាពិសេសល្បែង ស៊ីសងខុសច្បាប់ ការប្រើប្រាស់ និងការជួញដូរគ្រឿង ញៀនខុសច្បាប់ និងសកម្មភាពក្មេងទំនើង ៕

អត្ថបទដែលជាប់ទាក់ទង