**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ អាជីវករ បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន ១៤,៤០៤នាក់ បន្ថែមទៀតហើយ នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀន ចំនួន ៥៩សាលា តាមរយៈការចូលរួមពីលោកគ្រូ អ្នកគ្រូ ចំនួន ៤៧៩នាក់ សិស្សានុសិស្ស ចំនួន ១៣,៨០៥នាក់ ប្រជាពលរដ្ឋ អាជីវករ ចំនួន ៧៣នាក់ មន្ត្រីរាជការ ចំនួន ៤៧នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ៦(ប្រាំមួយ) គឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពត។

៙យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” អនុវត្តបាននៅ ៖
+ខេត្តត្បូងឃ្មុំ
-ស្រុកពញ្ញែក្រែក (ឃុំកណ្ដោលជ្រុំ, កក់, ដូនតី, ត្រពាំងផ្លុង និងឃុំវាលម្លូ)
-ស្រុកតំបែរ ឃុំនាងទើត
-ស្រុកត្បូងឃ្មុំ ឃុំជប់
+ខេត្តក្រចេះ
-ក្រុងក្រចេះ សង្កាត់អូរឫស្សី
-ស្រុកសំបូរ ឃុំសណ្ដាន់
-ស្រុកចិត្តបុរី ឃុំដារ
+ខេត្តកំពង់ចាម
-ស្រុកកោះសូទិន ឃុំពាមប្រធ្នោះ
-ស្រុកជើងព្រៃ (ឃុំផ្ដៅជុំ, សូទិព និងឃុំខ្នុរដំបង)
-ស្រុកកងមាស ឃុំពាមជីកង
+ខេត្ដសៀមរាប
-ភូមិស្រែណូយ ឃុំស្រែណូយ ស្រុករ៉ារិន
-រដ្ឋបាលសង្កាត់ស្វាយដង្គំ
-រដ្ឋបាលសង្កាត់ជីក្រែង
-រដ្ឋបាលសង្កាត់ប្រាសាទបាគង
-រដ្ឋបាលស្រុករ៉ារិន
+ខេត្ដព្រះវិហារ
-ភូមិអណ្ដូងពោតិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ
-ភូមិជីអោក ឃុំរមណីយ ស្រុកររៀង
-ភូមិអន្លង់ស្វាយ ឃុំរមណីយព្រះឃ្លាំង ស្រុកត្បែងមានជ័យ
-ភូមិអណ្ដូងភ្លូ ឃុំរអាង ស្រុកសង្គមថ្មី
+ខេត្តកំពត
-សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត
-ភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច
-ភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច
-ភូមិអង្គរជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច
-ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី
-ភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក
-ភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស
-ភូមិអង្គម្លី ឃុំទូកមាស ស្រុកបន្ទាយមាស ៕

អត្ថបទដែលជាប់ទាក់ទង