**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ឯកឧត្តម សរ សុពុត្រា ចុះសួរសុខទុក្ខសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានចុះសួរសុខទុក្ខក្រុមគ្រួសារអតីតថ្នាក់ដឹកនាំខេត្ត និងស្រុកកាលពីពេលថ្មីៗនេះ។

ក្នុងនោះមាន លោកស្រី ផៃ ស៊ីមម៉ានី ជាភរិយា ឯកឧត្តម ហ៊ីង ផាន់ រឿន អតីតប្រធានក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅគេហដ្ឋានភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។
លោកស្រី មាស ថា ជាភរិយា ឯកឧត្តម ឈឹម រចនា អតីតប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅគេហដ្ឋានភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង។

ឯកឧត្តម រ៉ាវ នួង អតីតសមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈអចិន្រ្តៃគណបក្សប្រជាជនកម្ពុជាខេត្តដែលកំពុងសម្រាក់ព្យាបាលជំងឺ នៅគេហដ្ឋានភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង។
លោក សន នូ អតីតប្រធានក្រុមប្រឹក្សាស្រុកសេសាន កំពុងសម្រាក់ព្យាបាលជំងឺ នៅគេហដ្ឋាន ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ភរិយា ឯកឧត្តម ខាំ ផាន់ធីវង្ស អតីតប្រធាន រណសិរ្សខេត្តស្ទឹងត្រែងនិងជាសមាជិកក្រុមប្រឹក្សា ខេត្ត។

គួសបញ្ចាក់ថា៖ឯកឧត្តម ខាំ ផាន់ធីវង្ស និងឯកឧត្តម ហ៊ីង ផាន់ រឿន បានមរណៈភាពកាលពីកន្លងទៅថ្មីៗនេះដោយជរាពាធ។
នៅក្នុងការអញ្ជើញចុះសួសុខទុក្ខនាថ្ងៃដដែលនោះ ឯកឧត្តម សរ សុពុត្រា បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំពីមុន គឺជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកតស៊ូឧបសគ្គគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដែលយើងជាថ្នាក់ដឹកនាំបន្តវេន ត្រូវបន្តការអភិវឌ្ឍបន្ថែមទៀត និងត្រូវយកគំរូតាម ហើយគោរពដល់ថ្នាក់ដឹកនាំចាស់ៗពីមុន។

ឆ្លៀតក្នុងឱកាសដដែលនោះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តបានចុះពិនិត្យស្ថានភាពជាក់ស្តែង និងបានរលឹកថា៖ ថ្នាក់ដឹកនាំពីមុនមានការលំបាក់ណាស់ឆ្លងកាត់នូវឧបសគ្គជាច្រើនរាប់មិនអស់ដែលយើងមិនអាចបំភ្លេចបាននូវគុណូបក្ការៈដ៏ធំធេងចំពោះការលះបង់តស៊ូរាល់ការលំបាក់ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង