**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា

ឯកឧត្តម ជា សុផារ៉ា អញ្ជើញប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ, ឯកឧត្តម ប៉ែន កុសល្យ ជំនួសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងប្រធានគណៈឃោសនាអប់រំ នៃគណបក្សខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ឯកឧត្តម ប៉ែន កុសល្យ អតីតប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងប្រកាសចូលកាន់តំណែងជា ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ នាថ្ងៃនេះ ជំនួសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលផ្ទេរ និងប្រកាសចូលកាន់តំណែងជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

ក្នុងពិធីនោះក៏មានការប្រកាស ឯកឧត្តម ឡុង ធាម ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ខណៈឯកឧត្តម ម៉ៅ ឌុង ជាប្រធានគណៈឃោសនាអប់រំ នៃគណបក្សប្រជាជនខេត្តត្បូងឃ្មុំផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឡើងធ្វើរបាយការណ៍សង្ខេប បង្ហាញនូវលទ្ធផល សមិទ្ធិផល កម្លាំងសាមគ្គី និងស្នាដៃរួបរួមជាធ្លុងមួយ ដែលធ្វើឲ្យគណបក្សប្រជាជនខេត្តត្បូងឃ្មុំទាំងមូលសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ជាពិសេសក្នុងការបោះឆ្នោត។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ ដែលទើបទទួលបានការតែងតាំងនាពេលនេះ សំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ជំនឿជាក់ទុកចិត្ត ប្រគល់តែងតាំងដល់រូបលោកជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានធ្វើការប្តេជ្ញាចិត្ត បន្តសម្រួចឆន្ទៈសាមគ្គីភាពផ្ទៃក្នុងបក្សជាធ្លុងមួយ យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីអនុវត្តឱ្យបានសម្រេចតាមគោលការណ៍ណែនាំរបស់គណបក្ស បម្រើផលប្រយោជន៍ជូនប្រជាជន ទាក់ទាញសមានចិត្តពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជន យកឈ្នះគ្រប់ៗអាណត្តិ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចចក្រី ហេង សំរិន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត ដែលធ្វើឱ្យខេត្តមួយនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តម ជា សុផារ៉ា ក៏បានមានប្រសាសន៍ណែនាំ និងជំរុញប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី ត្រូវគោរព និងអនុវត្តន៍តាមគោលនយោបាយគណបក្ស ដែលជាគោល ជាប្រទីប សម្រាប់ការដឹកនាំនៅមូលដ្ឋានខេត្ត ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស និងសហការគ្នាឱ្យបានល្អប្រសើរជាមួយសមាជិកសមាជិកាបក្សតាមបណ្តាក្រុងស្រុកក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការបម្រើប្រយោជន៍នានាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីទទួលបានប្រជាប្រិយភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជន ជាបន្តរៀងរហូត ៕   

អត្ថបទដែលជាប់ទាក់ទង