**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥

ឯកឧត្តមបណ្ឌិត កៅ ថាច៖ យុទ្ធនាការដាំដេីឈេី នឹងផ្តល់ប្រយោជន៍ច្រេីនដល់សង្គមជាតិ និងក្មេងៗជំនាន់ក្រោយ

ភ្នំពេញ៖ យុទ្ធនាការដាំដើមឈើ ១៥០០ ដើម ក្រោមប្រធានបទ “កូនឈើមួយ ក្តីស្រឡាញ់មួយ” ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំបុគ្គលិក នៃធនាគារ ARDB, សមាជិកក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល ដៃគូរោងម៉ាស៊ីនកិនស្រូវមួយចំនួន ចុះយុទ្ធនាការដាំកូនឈើចំនួន ១ ៥០០ ដើម ក្រោមប្រធានបទ “កូនឈើមួយ ក្តីស្រឡាញ់មួយ” នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ក្រោមកិច្ចសហការសម្របសម្រួលរៀបចំរបស់ សសយក និងរដ្ឋបាលស្រុកខ្សាច់កណ្ដាល។ មុនចាប់ផ្តើមដាំកូនឈើ ក៏មានរៀបចំពិធីជួបជុំសំណេះសំណាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច និងដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ  ARDB, សមាជិកក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល, តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ក្រុមប្រឹក្សាស្រុក, មន្រ្តីសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព, មេភូមិ មេឃុំ ស្មៀន ទាំង១២ឃុំ, ប្រជាការពារ, កាយរិទ្ធ, កាកបាទក្រហម, សសយក, ក្រុមកីឡាយុវជន, លោកគ្រូអ្នកគ្រូ, និងសិស្សានុសិស្ស សរុបប្រមាណ ១ ១០០ នាក់។

ក្នុងពិធីជួបជុំសំណេះសំណាល ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការដាំកូនឈេីថ្ងៃនេះ គឺដេីម្បីចូលរួមអបអរសាទរខួបលេីទី ៧២ រុក្ខទិវា (៩ កក្កដា ១៩៥២ – ៩ កក្កដា ២០២៤) និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភពផែនដី ឡេីងកំដ៌ៅ ហេីយការឡេីងកំដៅនេះ មិនមែនតែកម្ពុជាទេ គឺគ្រប់ប្រទេសទូទាំងពិភពលោក។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្ថែមថា យុទ្ធនាការដាំដេីឈេីថ្ងៃនេះ នឹងផ្តល់ប្រយោជន៍ច្រេីនដល់សង្គមជាតិ និងដល់កូនចៅយេីងទាំងអស់គ្នាជំនាន់ក្រោយ ៗទៀត ព្រមទាំងធ្វេីឱ្យបរិស្ថានភូមិយេីងមានភាពស្រស់បំព្រង ខៀវស្រងាត់ ដែលជាទីស្រឡាញ់និងទាក់ទាញទេសចរ ហេីយថ្ងៃនេះយេីងដាំ ១៥០០ដេីម និងបានដាក់គោលដៅដាំឱ្យបាន១ម៉ឺនដេីម។   ឯកឧត្តមបណ្ឌិតស្នេីសុំដល់អ្នកចូលរួមដាំទាំងអស់ធ្វេីការថែទាំ និងអាចដាក់ឈ្មោះអ្នកដាំបាន។

សូមចងចាំថា ដើមឈើផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនអនេក ដូចជា ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ, កាត់បន្ថយការឡើងកម្តៅ, ផ្តល់ម្លប់និងជម្រកសម្រាប់មនុស្សសត្វ ជាគម្របផែនដី ដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្ត, ស្រូបយកជាតិពុលពីខ្យល់, កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី, កាត់បន្ថយការហូរច្រោះដីនិងខ្យល់ព្យុះ, បង្កើតអុកស៊ីហ្សែនដោយបំប្លែងកាបូនឌីអុកស៊ីតនិងឧស្ម័នដែលបង្កគ្រោះថ្នាក់ផ្សេងៗ, ចម្រោះជាតិពុលក្នុងខ្យល់, ផលិតអុកស៊ីហ្សែនទ្រទ្រង់ជីវិតលើផែនដី, កាត់បន្ថយការប៉ះពាល់នឹងកាំរស្មី UV ដែលជួយកាត់បន្ថយជំងឺមហារីកស្បែក, កាត់បន្ថយជំងឺទាក់ទងនឹងកំដៅនិងការស្លាប់ដោយការឡើងកំដៅខ្លាំង, និងសម្រាប់ការប្រើប្រាស់ផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស៕

អត្ថបទដែលជាប់ទាក់ទង