**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិនិត្យ សក្តានុពលធនធាននៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា**ពលរដ្ឋម្នាក់ស្នើសុំអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះអនុវត្តសាលក្រម និងសាលដីការ ដោយវាស់វែងដីតាមគំនូសបង្ហាញទីតាំងតាមការសម្រេចរបស់តុលាការ ជៀសវាងចុះមកទីតាំងដីរបស់លោក**លទ្ធផលជំរឿនសត្វក្រៀល ១២៣ក្បាល បានកត់ត្រាមកពីតំបន់ផ្សេងគ្នាទូទាំងប្រទេសកម្ពុជា**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ៤០០នាក់**BBC៖ ជនជាតិវៀតណាម បានធ្វើចំណាកស្រុកច្រើនជាងជនជាតិដ៏ទៃទៀត ខណៈដែលប្រទេសនេះត្រូវបានគេមើលឃើញថា មានសេដ្ឋកិច្ចលូតលាស់លឿនមួយរបស់ពិភពលោក**ក្រសួងឧស្សាហកម្ម ពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដោយបញ្ជូលសេវាបន្ថែមចំនួន៧**ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងប្រជាពលរដ្ឋជិត ៧,០០០នាក់ ចូលរួមប្រារព្ធទិវាជ័យជំនះ ៧មករា ខួបអនុស្សាវរីយ៍លើកទី៤៦**ប្រជាជនខេត្តកណ្ដាល ចាត់ទុកថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់ និងភាពងងឹតសូន្យសុង នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា នៅស្រុកបវេល**ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

សូមប្រុងប្រយ័ត្ន! ចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligence)

ភ្នំពេញ៖ Artificial Intelligence (AI) សំដៅលើ ជ្រុងមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រផ្តោតលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ ដែលមានសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ឬធ្វើសកម្មភាពជំនួសមនុស្សបាន។

បច្ចុប្បន្នយើងសង្កេតឃើញការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងពេញនិយមមានការគាំទ្រយ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់។ ទន្ទឹងគ្នានេះ AI ក៏បានបង្កហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើយើងពុំស្វែងយល់អំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។

យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស ក្រុមឧក្រិដ្ឋបានជនឆ្លៀតឨកាសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការបន្លំឆបោកជនរងគ្រោះមានដូចជា ៖

– Deepfakes: គឺការក្លែងបន្លំជាសម្លេង និងរូបភាពជាជនរងគ្រោះ

– ChatGPT phishing: គឺជាការបង្កើតសំណេរដោយក្លែងបន្លំ ដើម្បីផ្ញើទៅកាន់ជនរងគ្រោះ

– Voice cloning: គឺជាការក្លែងបន្លំសម្លេងរបស់ជនរងគ្រោះ

នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូនដល់សាធារណៈជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបច្ចេកវិទ្យា AI ដូចខាងក្រោម៖

១. សូមកុំទំនាក់ទំនងជាមួយជនប្លែកមុខលើបណ្តាញសង្គម

២. សូមកុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនដូចជា អ៉ីម៉ែល អត្តសញ្ញាណបុគ្គល ឬលេខទូរសព្ទ នៅលើបណ្តាញសង្គម

៣. ប្រសិនបើសាច់ញាតិផ្ញើសារសម្លេងមកពាក់ព័ន្ធជាមួយនឹងប្រាក់ សូមពិភាក្សា ឬខលសួរបញ្ជាក់ តាមរយៈលេខទូរសព្ទដៃរបស់បុគ្គលផ្ទាល់

៤. សូមកុំបង្ហោះលេខកាតធនាគារចែកចាយលើបណ្តាញសង្គម

៥.សូមត្រួតពិនិត្យគណនីធនាគារ និងគណនីបណ្តាញសង្គមឲ្យបានទៀងទាត់ និងដាក់លេខសម្ងាត់ឲ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង