**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

រដ្ឋមន្ត្រីអប់រំ កោតសរសើរព្រះតេជគុណ គូ សុភាព ដែលរៀបចំវត្តគល់ទទឹង ឱ្យមានភាពទាក់ទាញដល់មនុស្សគ្រប់វ័យ ឱ្យមានចំណាប់អារម្មណ៍ចង់ដឹង និងសិក្សាស្វែងយល់ពីព្រះធម៌

ភ្នំពេញ៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវត្តនិគ្រោធវ័ន (គល់ទទឹង) បានរៀបចំការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យអាសាឡ្ហបូជា” (ចូលព្រះវស្សា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះគ្រូចៅអធិការ និងព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័ន (គល់ទទឹង) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រោមឱវាទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីសាលារៀនចំនួន២៣ ដែលមានបេក្ខជនប្រឡងសរុបប្រមាណ ២៩០នាក់។

ការប្រឡងតែងនិពន្ធស្ដីពី ពិធីបុណ្យអាសាឡ្ហបូជា រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនបានសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនា ការលើកកម្ពស់គុណធម៌ ចរិយាធម៌ សីលធម៌ សាមគ្គីធម៌ក្នុងសង្គម និងបានចូលរួមក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់គ្រប់ស្រទាប់យុវជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការសិក្សាស្រាវជ្រាវស្វែងយល់របស់សិស្សគ្រប់រូបជាដំណើរនៃការអភិវឌ្ឍចិត្តគំនិត ដើម្បីក្លាយខ្លួនជាមនុស្សប្រកបដោយចំណេះដឹង និងសីលធម៌ និងក្លាយជាសរសរទ្រូងប្រទេសជាតិប្រកបដោយសមត្ថភាពនាពេលអនាគត។

ក្នុងឱកាសនេះ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលាទាំង២៣ និងកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្វែងយល់ពីព្រះធម៌ ដែលរួមមានទាំងពុទ្ធចក្រ និងអាណាចក្រ ដែលនឹងជួយជំរុញស្មារតីសិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់ពី ល្អឬអាក្រក់ និងបុណ្យឬបាបជាដើម ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយចំណេះដឹងនិងសិលធម៌ ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។

បន្ថែមពីនេះ ព្រះមេធានុរ័ក្ខ បណ្ឌិត បានថ្លែងអំណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមរៀបចំការប្រឡងតែងនិពន្ធនេះឡើង និងឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានកែទម្រង់វិស័យអប់រំនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងគុណភាពខ្ពស់នាពេលកន្លងមកនេះ ជាពិសេសក្រសួងអប់រំ បានដាក់បញ្ចូលការអប់រំផ្នែកសីលធម៌ពុទ្ធសាសនានៅក្នុងសាលារៀន។ ព្រះមេធានុរក្ស បណ្ឌិត ក៏បានលើកឡើងពីធម៌ចំនួន៣ ដែលដែលនាំឱ្យមានឯករាជ្យភាព ដែលក្នុងនោះរួមមាន៖
(១). មានសិលធម៏ល្អ រស់នៅមិនប៉ះពាល់អ្នកដទៃ
(២). សេពគប់មិត្តឱ្យបានត្រឹមត្រូវ ពោលគឺមិត្តភាពដែលអាចជួយអភិវឌ្ឍខ្លួនបាន
(៣). មានភាពឧស្សាហ៍ព្យាយាម និងមិនខ្ជិលច្រអូស។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ដែលបានរៀបចំឱ្យមានការតែងនិពន្ធនេះឡើង ក្នុងគោលដៅលើកកម្ពស់ការតែងនិពន្ធ អក្សរសាស្រ្តខ្មែរ និងស្វែងយល់បន្ថែមពីព្រះពុទ្ធសាសនា ជាពិសេសពាក់ព័ន្ធនឹងប្រធានបទផ្ទាល់គឺ “ចូលព្រះវស្សា” ដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹងអំពីព្រះពុទ្ធសាសនាឱ្យកាន់តែស៊ីជម្រៅ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលគឺ ដាក់បញ្ចូលនូវការបង្រៀនពុទ្ធសាសនានៅតាមសាលា ដើម្បីលើកកម្ពស់គុណធម៌ ចរិយាធម៌ សីលធម៌ សាមគ្គីធម៌ របស់សិស្សានុសិស្សតាមរយៈព្រះធម៌។

លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ព្រះតេជគុណ ដែលបានរៀបចំវត្តនិគ្រោធវ័ន(គល់ទទឹង) ឱ្យមានភាពទាក់ទាញដល់មនុស្សគ្រប់វ័យ ជាពិសេសគឺយុវជនផ្ទាល់ ឱ្យមានចំណាប់អារម្មណ៍ចង់ដឹង និងសិក្សាស្វែងយល់ពីព្រះធម៌ ពោលគឺរបៀបរស់នៅក្នុងសង្គម ក៏ដូចជាការអនុវត្តធម៌ ដើម្បីធានាបាននូវសង្គមមួយប្រកបដោយ សន្តិភាព និងសុភមង្គលទាំងក្នុងគ្រួសារ និងសង្គមជាតិ។

ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាឱ្យកាន់តែមានភាពទូលំទូលាយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នា រៀបចំឱ្យមានកម្មវិធីផ្សេងៗ និងឈរលើមូលដ្ឋានការរំលេចនូវគោលការណ៍ព្រះពុទ្ធសាសនា និងចងក្រងជាទស្សនៈវិជ្ជាពុទ្ធសាសនា។ ការចងក្រងទស្សនៈវិជ្ជាជាប្រព័ន្ធ គឺជាគោលការណ៍ខ្លីៗនៃព្រះពុទ្ធសាសនា ដើម្បីឱ្យមានភាពងាយស្រួលរៀន និងស្វែងយល់ពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនា។ គួរបញ្ជាក់ផងដែរថា ទស្សនៈវិជ្ជាព្រះពុទ្ធសាសនា គឺជាកម្រងនៃគោលការណ៍ធំៗដែលព្រះពុទ្ធបានចងក្រង ដើម្បីអប់រំមនុស្ស នៅក្នុងការគ្រប់គ្រងរដ្ឋ ក្នុងការគ្រប់គ្រងសង្គម ក្នុងការគ្រប់គ្រងគ្រួសារ និងក្នុងការគ្រប់គ្រងខ្លួនឯង ឱ្យក្លាយទៅជាបញ្ញវន្ត ឱ្យសង្គមជាតិមានសេចក្តីសុខ និងមានសេចក្តីចម្រើនរុងរឿងបន្តបន្ទាប់ទៀត។

ជាលទ្ធផលក្នុងការប្រឡងនេះ បានរកឃើញយុវសិស្សជ័យលាភីចំនួន ៥រូប៖
– ជ័យលាភីលេខ១៖ យុវសិស្ស ស្រួច ស៊ីណា មកពីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
– ជ័យលាភីលេខ២៖ យុវសិស្ស ហៀង លីងអ៊ើ (សាលារៀនសុវណ្ណភូមិទី២៦)
– ជ័យលាភីលេខ៣៖ យុវសិស្ស លី សុខនី (សាលារៀនវ៉េស្ទឡាញន៍ សាខាទួលទំពូង)
– ជ័យលាភីលេខ៤៖ យុវសិស្ស ខាន់ សៀវម៉ី (វិទ្យាល័យ ហ៊ុន សែន សេរីភាព)
– ជ័យលាភីលេខ៥៖ យុវសិស្ស ឡាំង សុខាណា (សាលារៀនសុវណ្ណភូមិទី២៦)៕

អត្ថបទដែលជាប់ទាក់ទង