រដ្ឋបាលខេត្តតាកែវ ជូនដំណឹងស្ដីពីការចុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ ជូនដំណឹងស្ដីពីការចុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវ ដោយទុករយៈពេលត្រឹម ១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងតទៅ។
ក្នុងករណីប្រសិនមិនព្រមធ្វើការរុះរើតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តតាកែវ និងចាត់ការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារៈទាំងនោះឡើយ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕