មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រៀបចំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យការគ្រប់គ្រងវត្តមាន និងការបែងចែកប្រគល់ភារកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានរៀបចំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យការគ្រប់គ្រងវត្តមាន និងការបែងចែកប្រគល់ភារកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ទោ បឿ លំអង អនុប្រធានអនុក្រុមការងារទី៣ នៃក្រុមការងារចុះត្រួតពិនិត្យវត្តមាន និងការបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អនុប្រធាន,សមាជិក នៃក្រុមការងារទី៣ នាយករងមន្ទីរ និងនាយការិយាល័យចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕