**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រឱ្យមានចំណេះ ជំនាញស្របទៅនឹងបរិបទនៃការវិវឌ្ឍសង្គម និងចូលរួមអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ធនធានមនុស្សគឺជាកត្តាសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយតួនាទីរបស់លោកគ្រូ អ្នកគ្រូ ពិតជាសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងល្អដ៏រឹងមាំ និងជាសសរទ្រូងរបស់ប្រទេស ដើម្បីក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យថ្នល់បែក ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការពង្រឹងវិស័យអប់រំនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ពីអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាម៉ីខ្លួន ក្នុងការតាំងចិត្តខិតខំរៀនសូត្រ។

ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា សូមប្អូនៗសិស្សានុសិស្ស ខិតខំរៀនសូត្រដើម្បីមានចេះដឹង រៀនឱ្យយល់អំពីទ្រឹស្តីហើយអនុវត្តឱ្យបានត្រឹមត្រូវ និងរៀនធ្វើជាមនុស្សល្អ មានសីលធម៌ល្អ ជាគម្រូគេ ទាំងការរស់នៅ ការសិក្សារៀនសូត្រ ដើម្បីចូលរួមចំណែកអភិឌ្ឍខេត្តកំពង់ធំ ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនទៅមុខ។

ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា ប្រទេសជាតិមានការរីកចម្រើនទៅមុខ លុះត្រាតែប្រទេសជាតិមានធនធានមនុស្សល្អ ពោរពេញទៅដោយថាមពល ចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មានទំនាក់ទំនងល្អ។ ដូច្នេះសូមយើងទាំងអស់គ្នា រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការរីកចម្រើន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់ល្អប្រសើរថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង