**រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា**អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្រុងពោធិ៍សាត់ចំនួន៥៥៩នាក់**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ប.ស.ស. គ្រោងនឹងដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួននៅតាមបណ្ដាផ្សារទំនើបក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងឱកាសបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែកក្កដា ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់ឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ប.ស.ស. គ្រោងនឹងរៀបចំដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួនបន្ថែមទៀត នៅតាមបណ្ដាផ្សារទំនើប និងផ្សារនានា ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្ថែមថា ការដាក់ឱ្យដំណើរការនូវទីតាំងផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើបនេះ គឺដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិក ប.ស.ស. ក្នុងការមកទទួលសេវានៅទីតាំងដែលជិត និងអាចកាត់បន្ថយពេលវេលាទទួលសេវារបស់ពួកគាត់ ថែមទាំងផ្ដល់ភាពងាយស្រួល កាន់តែជិត លឿនរហ័ស តម្លាភាព និងប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានកោតសរសើរ និងជំរុញដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីទទួលបានការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យដោយផ្ទាល់ និងប្រធាន/អនុប្រធាន សាខា ប.ស.ស. ទូទាំងប្រទេសតាមប្រព័ន្ធអនឡាញ សរុបប្រមាណជា ៤០០រូប ៕

អត្ថបទដែលជាប់ទាក់ទង