**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

ឧត្តមសេ​នី​យ៍​ទោ ឡោ សុខា បើកកិច្ចប្រជុំស្ដីពីលទ្ធផលការអនុវត្តការងារឆមាសទី១ ឆ្នាំ​២០២៤ របស់ការិយាល័យចរាចរ​ណ៍ផ្លូវគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែ​អាសាឍ ឆ្នាំរោង ឆស័ក ព.ស​២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ស្នង​ការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំស្ដីពីលទ្ធផលការអនុវត្តការងារឆមាសទី១ ៦ខែ ដើមឆ្នាំ​២០២៤ របស់ការិយាល័យចរាចរ​ណ៍ផ្លូវគោក។

កិច្ចប្រជុំនេះបានប្រពឹត្តធ្វើឡើងក្រោមអធិបតី​ភាព លោកឧត្តមសេ​នី​យ៍​ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តមណ្ឌ​លគិរី ដោយមានការអញ្ជើញចូលរួមពី​លោកស្នង​ការ​រងទទួល​ដឹក​នាំការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​, លោកនាយការិយាល័យនគរ​បាលចរាចរណ៍ផ្លូវគោក, លោក លោកស្រីនាយនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​, លោក លោកស្រីនាយផ្នែក នាយរងផ្នែកនិងមន្ត្រីទាំងអ​ស់​ចំណុះ​ឱ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវ​គោក, លោកអធិការ នៃអធិការ​ដ្ឋាននគរបាលក្រុង ស្រុកទាំង៥​, លោកអធិការរងទទួលការងារចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុង​ ស្រុកទាំង៥​, លោកលោកស្រីនាយ នាយរងនិងមន្ត្រីផ្នែកសណ្ដា​ប់ធ្នាប់នៃអធិការដ្ឋានក្រុង ស្រុកទាំង៥ និងលោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២១ ផងដែរ។

កក្នុងកិច្ចប្រជុំនេះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានណែនាំ និងបានផ្ដល់អនុសាសន៍មួយចំនួនដល់ការិយាល័យចរាចរណ៍ផ្លូវគោកដូចខាងក្រោម៖

ទី១-កងកម្លាំងមន្ត្រីនគរបាលចរាចរណ៍ ទាំង​អស់​ត្រូវគោរព​វិន័យ​ជាចម្បងក្នុងការងារចុះអនុ​វត្ត​ច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយក្រម​សីល​ធម៌គោរពវិន័យ វិជ្ជាជីវៈជាមន្រ្តីនគរ​បាលជាតិ មុឺងម៉ាត់និងតួនាទីភារកិច្ច និងសុភាពរាប​សារអត់ធ្មត់និងរក្សានូវ សេចក្តីថ្លៃថ្នូរបស់កម្លាំងនគរបាលជាតិ ចំពោះប្រជាព​លរដ្ឋបន្តការងារចុះផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋទៅតាមបណ្តាទីសាធារណៈ លើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបានជាប្រចាំនិងមានអព្យាក្រឹត្យភាពលើការងារវាស់វែង ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយមិនលំអៀងទៅភាគីម្ខាងណាឡើយ។

ទី២-រាល់ការស្លៀកសំលៀកបំពាក់ ឯកសណ្ឋានឱ្យបានសមរម្យសាកសម ជាមន្រ្តីនគរបាលជាតិត្រូវគោរពពេលាវេលា ក្នុងការងារបំពេញភារកិច្ចនិងត្រួតពិនិត្យការបំពាក់សម្ភារ: ឧបករណ៍បច្ចេក​ទេស ឱ្យបានគ្រប់គ្រាន់បម្រើអោយការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ឋភាព សំដៅធ្វើអោយករណីគ្រោះថ្នាក់ចរាចរណ៍កាត់បន្ថយជាអតិបរិមានិងមានកំរិតទាបបំផុត។

ទី៣-មន្ត្រីនគរបាលប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង​អស់ ត្រូវអនុវត្តវេនប្រចាំបញ្ជា២៤ លើ ២៤ម៉ោង គោរពពេលវេលា ងាយស្រួលដល់ការសម្រួលការងារជូនបងប្អូនប្រជាពលរដ្ឋ។

ទី៤-សូមឱ្យកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ សុំឱ្យសហការ ជាមួយកម្លាំងអធិការដ្ឋានចុះត្រួតពិនិត្យ តាមតំបន់ងាយរងគ្រោះនារដូវវស្សាចូលមកដល់នេះ នៅតាមទីតាំងមួយចំនួន មានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ ធ្វើឱ្យដួលរលំបាក់បែកលំនៅឋាន ជាពិ​សេសកម្លាំងប៉ុស្តិ៍នគរបាលការពារតាមតំបន់ខ្សែ​បន្ទាត់ព្រំដែន តាមទន្លេស្ទឹងនិងដងអូរត្រៀម​លក្ខណៈការពារ ឱ្យគ្រប់គ្រាន់ដូចជា៖ ត្រៀមទូក ក្បូន ម៉ូតូ និងស្បៀងអាហារ ។ល។

ជាទីបញ្ចប់ លលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជូនពរមន្ត្រីនគរបា​ល​ក្រោមឱវាទ ទាំងអស់សូមជួបតែពុទ្ធពរទាំង៤​ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង