ឧត្តមសេនីយ៍ទោ ដួង រ៉ា អញ្ជេីញបិទវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះវគ្គ២ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ កងទ័ពជេីងគោក
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ដួង រ៉ា មេបញ្ជាការរងកងពលតូចលេខ៧០ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជេីញបិទវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះវគ្គ២ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ នៅទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ដួង រ៉ា បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនក្រោមការជួយឧបត្ថម្ភរបស់លោក KIYOSHI MASAI ប្រធានអង្គការ JPR ប្រទេសជប៉ុន ប្រចាំនៅកម្ពុជានេះ គឺបានផ្តល់ចំណេះដឹងផ្នែកពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ឱ្យកាន់តែស្ទាត់ជំនាញងាយស្រួលក្នុងការបំពេញភារកិច្ច ជូនដល់អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជេីងគោក ក៏ដូចជាប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗផងដែរ។
ជាចុងបញ្ចប់ លោកមេបញ្ជាការរងកងពល ក៏បានជូនលិខិតបញ្ជាក់ការសិក្សា និងជូនពរដល់សិក្ខាកាមទាំងអស់ឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ចដែលអង្គភាពប្រគល់ជូន៕