ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំទីលានបាញ់គ្រប់ពិត
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំទីលានបាញ់គ្រប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ។
វត្តមានចូលរួមក្នុងកិច្ចប្រជុំនេះមាន ឧត្តមសេនីយ៍ នាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ឧត្តមសេនីយ វរសេនីយ៍ មកក្រសួងការពារជាតិ វរសេនីយ៍ នាយរងខុទ្ទកាល័យ ការិយាល័យហ្វឹកហ្វឺន ការិយាល័យ ពាក់ព័ន្ធ៕