អភិបាលខេត្តស្ទឹងត្រែង ជំរុញដល់មន្រ្តីបម្រើការងារលើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការរបស់ខ្លួនឲ្យបានទាន់ពេលវេលា
ភ្នំពេញ៖ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់មន្រ្តីបម្រើការងារលើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបនិងគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការរបស់ខ្លួនឲ្យទាន់ពេលវេលា។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាលើកដំបូង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សរ សុពុត្រា បានដាក់ផែនការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ ការគ្រប់គ្រងសភាពការណ៍ទូទៅក្នុងខេត្ត និងពាក់ព័ន្ធ និងសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាក្មេងទំនើងដែលដើរបង្កអសន្តិសុខធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់មានការភ័យខ្លាច។
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់គណៈបញ្ជាការឯកភាព ក្រុង ស្រុក ត្រូវបែងចែកវេន ដើម្បីដើរល្បាត និង ត្រូវលើកទឹកចិត្តដល់ប្រជាការពារភូមិដើម្បីជាជំនួយក្នុងការការសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
បន្ថែមពីនេះ ឯកឧត្តម សរ សុពុត្រា ក៏ជំរុញដល់មន្រ្តីបម្រើការងារលើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបនិងគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការរបស់ខ្លួនឲ្យទាន់ពេលវេលា និងជំរុញអំពីបញ្ហាកែលម្អរសួនសាធារណក្នុងក្រុង និង ភ្លើងបំភ្លឺផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងខេត្តស្តឹងត្រែង ពីព្រោះ ខេត្តស្ទឹងត្រែងជាខេត្តមួយ ជាចំណុចគោលដៅរបស់ភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ។ក្នុងនោះដែល សម្រាប់រដ្ឋបាល ក្រុង ស្រុក ក៏ត្រូវប្រើវិធីគៀគរអ្នកវិនិយោគ មកធ្វើការវិនយោគលើវិស័យផ្សេងៗ តាមអនុសាសន៍សម្តេចបវរធិបតី គឺយុទ្ធសាស្រ្ត ” ទាក់ម៉ូយ ” ដើម្បីបានជាទុកសម្រាប់កសាងខេត្ត៕